
លោក វន សំភាស់៖ យោធាថៃ និងថ្នាក់ដឹកនាំថៃ គួរត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិ ចំពោះទង្វើបំពានយ៉ាងព្រៃផ្សៃមកលើកម្ពុជា
ដោយមើលឃើញនៅទង្វើអមនុស្សធម៌ និងភាពព្រៃផ្សៃ ចំពោះសកម្មភាពនៃការឈ្លានពានយ៉ាងកំរោលរបស់យោធាសៀម ដែលធ្វើការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់ទៅលើទីវត្តអារាម សាលារៀន និងលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជាស្លូតត្រង់ លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង ស្នើឱ្យសហគមន៍អន្តរជាតិ គួរតែប្ដឹងទៅកាន់យោធា និងថ្នាក់ដឹកនាំថៃ ទៅកាន់តុលារការអន្តរជាតិ ដើម្បីចាត់ការទៅតាមច្បាប់អន្តរជាតិដែលបានចែងជាធរមាន។ លោក វន សំភាស់ បានប្រាប់សារព័ត៌មានត្នោត កាលពីពេលថ្មីៗនេះលោក វន សំភាស់ថា លោកសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើព្រៃផ្សៃរបស់រដ្ឋាភិបាល និងយោធាថៃ ដែលបានកំពុងរំលោភទៅលើសន្ធិសញ្ញាអន្តរជាតិជាច្រើន ជាពិសេស គឺផ្ដោតសំខាន់ទៅលើការបំផ្លាញទៅលើសិទ្ធការទទួលបានរស់នៅ សិទ្ធទទួលបានការអប់រំ និងសិទ្ធផ្សេងៗទៀតរបស់កុមារ។ លោកបានបន្ថែមថា ទាំងមេដឹកនាំថៃ និង យោធាថៃ គួរតែត្រូវបានប្ដឹងពីសហគមន៍អន្តរជាតិ និងតុលារការអន្តរជាតិគួរតែធ្វើការកាត់ទោសទៅនិងច្បាប់អន្តរជាតិ ដែលបានកំណត់ជាធរមាន។…



