Month February 2025

គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាស​​នៅកម្ពុជា (CCOSC) របស់​អង្គការ​ទស្សនៈ​ពិភពលោក ជួយ​ផ្លាស់ប្តូរ​អនាគត​​កុមារ​នៅ​ជនបទ​​

ជាមួយស្នាមញញឹម លីតា និង លីកា ជិះកង់​ទៅ​សាលារៀន។ សហការី ខេត្ដបន្ទាយមានជ័យ៖ ព្រះអាទិត្យ​ពណ៌​លឿងទុំរះ ​ជះ​ពន្លឺ​​លើជញ្ជ្រាំងស្រូវ​បន្សល់ពី​ការ​ច្រូតកាត់ប្រមូលផល​របស់​កសិករ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រៅពី​​មុខរបរ​ធ្វើ​​​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​​មួយ​ចំនួន​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ ទៅ​ប្រទេស​ជិត​ខាង​ដើម្បី​​ស្វែង​រក​ចំណូល​​ផ្គត់ផ្គង់ជីវភាពបន្ថែម។​ នេះ​ជាដើមចម​​សំខាន់មួយ​ធ្វើ​ឱ្យ​កុមារ​ជាច្រើន​បាត់​បង់​ឱកាស​ទទួល​បាន​ការ​អប់រំ​ដ៏​សំខាន់​​ក្នុង​ឆាក​ជីវិត​របស់​ពួកគេ​។ កុមារី​ លី​តា និង​លីកា ស្ថិត​ក្នុង​ចំណោម​កុមារ​ជាច្រើន​ទៀតដែល​មិនបាន​រៀន​ជាប់លាប់ ដោយសារ​​​ត្រូវ​ធ្វើ​ដំណើរ​តាម​ឪពុកម្ដាយ​​ឡើង​ចុះរវាង​ប្រទេស​​​កម្ពុជា និង​​ថៃ​​​។ បច្ចុប្បន្ន​នេះ កុមារីទាំងពីរ​បាន​ត្រឡប់​មក​កាន់​ថ្នាក់​រៀន​ជាទៀងទាត់​​វិញ​​​តាម​រយៈ​​គម្រោង​ដៃគូរួមគ្នា​ផ្តល់ឱកាស​អប់រំដល់កុមារបាត់បង់ឱកាស​នៅកម្ពុជា (CCOSC) ដំណាក់​កាល​ទីពីរ​។ កុមារី លី​តា រស់​នៅ​ជាមួយ​អ៊ំស្រី ខណៈ​ឪពុកម្ដាយ​ធ្វើការ​ចំណាក​ស្រុក។ កុមារី​រូបនេះ​ បាន​ឱ្យដឹងថា ខ្លួន​​​បានវិល​​​ចូលរៀនវិញ​​នៅ​ថ្នាក់ទីពីរ និង​ជាប់​​ចំណាត់ថ្នាក់​លេខ ៣ ប្រចាំថ្នាក់​ ក៏ដូចជា​ប្រចាំសាលារៀន។ ក្នុង​​សំនៀង​រណ្ដឺន លីតា បាន​និយាយថា​៖ «ពេល​បាន​មករៀន​ ខ្ញុំ​ពិតជាសប្បាយ​ចិត្ដ…

No Plastic: Local Vendors for a Greener Future

The mangrove forest in Kep, Cambodia, has become an eco-tourism site that supports both wildlife conservation and local communities. Vendors like Lay Mariyah and Lai Rokiyah play a key role in promoting the forest by offering food and drinks to…

ក្រសួងអប់រំចាប់យក AI ក្នុងការបង្រៀនដើម្បីដោះស្រាយបញ្ហាខ្វះគ្រូនិងបន្ទប់រៀន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានប្រកាសថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជាដែលនឹងប្រើប្រាស់បញ្ញាសប្បនិមិត្ត AI ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងបន្ទប់រៀន និងជួយឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗទាន់ពេលវេលាឈានទៅរកគុណភាពអប់រំទាន់និន្នាការសកល។ លោកឧបនាយករដ្ឋមន្ត្រី ហង់ជូន ណារ៉ុន បានថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំបន្ទាប់នៅថ្ងៃទី២៤ ខែកុម្ភៈនេះថាក្រសួងនឹងដាក់ឱ្យប្រើប្រាស់សាលាឌីជីថលនៅថ្ងៃនេះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត AI មកលើប្រព័ន្ធអប់រំនៅក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខ។ លោកថា៖ «ការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងប្រព័ន្ធអប់រំ និងជួយកែលម្អនូវគុណភាពអប់រំនៅកម្ពុជាដើម្បីឱ្យយុវជននៅកម្ពុជាអាចទទួលបាននូវបំនិនឌីជីថល និងបំនិនបញ្ញាសប្បនិមិត្តដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ធដៃដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយនូវការវិនិយោគនូវហេដ្ឋារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់»។ លោកបន្ថែមថាកន្លងទៅក្រសួងបានបញ្ជៀបការបណ្ដុះបណ្ដាលពីការប្រើប្រាស់ AI នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ និងតាមសាលារៀនជំនាន់ថ្មីរួចហើយ ខណៈកំពុងរៀបចំកម្មវិធីបណ្ដុះបណ្ដាល បរិញ្ញាបត្រ AI, Cyber Security និងវិទ្យាសាស្ត្រទិន្នន័យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ថែមលើនេះថ្នាលបច្ចេកវិទ្យា AI មួយដែលអាចឱ្យយុវជនកម្ពុជាចូលប្រើប្រាស់ក៏បានរៀបចំហើយផងដែរ។…