ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់ ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញសេចក្ដីរីករាយ ដោយបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា គឺជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានថា “គ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ”។ ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន ដោយអនុញ្ញាតឱ្យកុមារជនជាតិដើមភាគតិចមានឱកាសរៀនសូត្រជាភាសាកំណើតរបស់ខ្លួនក្នុងគោលដៅ ថែរក្សាវប្បធម៌ និងអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស ហើយនឹងបន្តរៀបចំផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត និងសិស្សពូកែ ដើម្បីឱ្យពួកគេមានលទ្ធភាពបន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ ឯកឧត្តមគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយជាផ្លូវការនេះ ជាផ្នែកមួយចូលរួមថែរក្សាភាសាកំណើត ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចបានល្អប្រសើរ។ កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ…

Children Make Friends Through Vegetables Donation

By: Meng Seavmey SIEM REAP – Pork was the first meal displaced student Thong Ratha could think about when receiving vegetables provided at a safe center. They were grown by Prey Chrouk Primary School students, sharing love, compassion and friendship…

ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានគំរាមកំហែងអនាគតកុមារ ខណៈ អេដ អេ អាកស្យុងជួយកុមារជាង ៣ម៉ឺននាក់

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា ឆ្នាំ២០២៥ មក អង្គការ អេដ អេ អាកស្យុង (Aide et Action/Action Education) ដោយសហការជាមួយមូលនិធិ Education Above All Foundation (EAA), ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងដៃគូក្នុងស្រុក បានឈរនៅជួរមុខក្នុងការឆ្លើយតបបន្ទាន់ ដើម្បីការពារជីវិតកុមារ និងសិទ្ធិទទួលបានការអប់រំរបស់ពួកគេភ្លាមៗ ដោយមកទល់និងពេលនេះ គឺមានកុមារជាង ៣០,០០០នាក់ ទទួលបានការសិក្សាឡើងវិញ។ បន្ទាប់ពីការវាយប្រហារលើកដំបូងក្នុងខែកក្កដា គ្រូបង្រៀនមិនត្រឹមតែជាគ្រូបង្រៀនទេ ប៉ុន្តែជាអ្នកការពារ ជាអ្នកផ្គត់ផ្គង់ និងជាអ្នកលើកទឹក និងផ្តល់សុវត្ថិភាពសម្រាប់កុមារ។ ពួកគាត់បង្រៀនកុមារដែលកំពុងភ័យខ្លាច។ ថ្នាក់រៀនបណ្តោះអាសន្ននៅជំរុំជនភៀសសឹក ឬវត្ត វិចិត្រសាលសៀវភៅចល័ត…