Month March 2023

កុមារ​មាន​ពិការ​ភាព​ផ្នែក​សតិ​បញ្ញា​ជិត ​៨០ ​នាក់​ក្នុង​ខេត្តពោធិ៍​សាត់​ ទទួល​បាន​ការ​សិក្សា​ថ្នាក់​សមាហ​រណ​កម្ម​

​ពោធិ៍សា​ត់ៈ កុមារ​មាន​ពិការ​ភាព​ចលករ​ខួ​រក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា​ជិត​ ៨០​ នាក់​រស់នៅ​ក្នុង​ខេត្ត​ពោធិ៍សា​ត់ ទទួល​បាន​ឱកាស​សិក្សា​ថ្នាក់​សមាហ​រណកម្ម​ពី​អង្គការ​សេវាក​ម្ម​អ​ភិវឌ្ឍន៍​ជន​ពិការ ​(DDSP)​ ដើម្បី​ជួយ​ពួក​គេ​ឱ្យមាន​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​ជួយ​សម្រាល​បន្ទុក​អាណា​ព្យា​បាល​ដែល​ភាគ​ច្រើន​ក្រីក្រ​។​ ​អង្គការ​សេវា​កម្ម​អភិ​វឌ្ឍន៍​ជន​ពិការ​(DDSP)​បាន​អះ​អាង​ថា ​មាន​កុមារ​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល ​និង​កុមារ​ពិការ​សតិ​បញ្ញា​យ៉ាង​ហោច​ណាស់​៧៨​នាក់​(​ស្រី​២៧​នាក់​)​ស្ថិត​ក្នុង​ខេត្តពោ​ធិ៍សាត់​កំពុង​ទទួល​បាន​ឱកាស​សិក្សា​ថ្នាក់​សមា​ហរណ​កម្ម​ពី​អង្គ​ការ​សេវា​កម្ម​អភិ​វឌ្ឍន៍​ជន​ពិការ​។​ អង្គការ​នេះ​បាន​បញ្ជាក់​ថា ​ការ​សិក្សា គឺ​ដើម្បី​ជួយ​ដល់​កុមារ​មាន​ពិការ​ភាព​ចលករ​ខួ​រក្បាល​ស្រាល ​និង​ធ្ងន់ធ្ងរ និង​កុមារ​ពិការ​សតិ​បញ្ញា ​បាន​ទទួល​ការ​សិក្សា​អប់រំ ក្នុង​ការ​មាន​ទំនាក់​ទំនង​ក្នុង​សង្គម ​និង​ជួយ​សម្រាល​បន្ទុក​អាណា​ព្យា​បាល​ដែល​ភាគ​ច្រើន​មាន​ស្ថាន​ភាព​ក្រីក្រ​។ ​លោក​ផែង ​សំណាង ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ DDSP បាន​ថ្លែង​ថា ការផ្តល់​ការ​សិក្សា​ដល់​កុមារ​ទាំង​នេះ ​គឺ​ចាប់​ផ្តើម​គម្រោង​ដំបូង​ក្នុង​ឆ្នាំ​២០០៥ ​ដោយ​មាន​ថ្នាក់​សមា​ហរណ​កម្ម ដែល​មាន​ត្រឹម​តែ១​ថ្នាក់​ប៉ុណ្ណោះ នៅ​ក្នុង​សាលា​បឋម​សិក្សា​ព្រៃ​ញី ក្នុង​នោះ​មាន​បង្រៀន​កុមារ​១៥​នាក់​។ លោក​បាន​បន្ត​ថា រហូត​មក​ទល់​ដើមឆ្នាំ​២០២៣ ថ្នាក់​សមា​ហរ​ណកម្ម​ មាន​៧​ថ្នាក់ ​ហើយ​បាន​បង្រៀន​កុមារ​មាន​ពិការ​ភាព​ចលករ​ខួរ​ក្បាល និង​កុមារ​ពិការ​សតិ​បញ្ញា​សរុ​បដល់​៧៨​នាក់​តាម​រយៈ​ថ្នាក់​សមា​ហរ​ណកម្ម​នៅ​សាលា​បឋម​សិក្សា​ព្រៃ​ញី បឹង​ខ្នារ កែវ​សុវណ្ណ និង​សា​លា​បឋម​សិក្សា​តា​លោ ដែល​ស្ថិត​ក្នុង​ខេត្ត​ពោធិ៍​សាត់​។…