AEA នៅតែបន្តគាំទ្រក្រសួងអប់រំ ក្នុងការលើកកម្ពស់ការសិក្សាសម្រាប់កុមារជួបការលំបាក និងកុមារនៅក្រៅសាលារៀន

ដើម្បីចូលរួមលើកកម្ពស់ការសិក្សា និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយទៅដល់កុមារជួបការលំបាក និង កុមារដែលនៅក្រៅសាលារៀន ឱ្យទទួលបានការសិក្សាពេញលេញ អង្គការ អេដ អេ អាកស្យុង ( AEA) ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ផ្តល់មូលនិធិដោយ Edcuation Above All (EAA) ដែលជាលទ្ធផល គម្រោងនេះបានផ្តល់ឱកាសឱ្យកុមារជួបការលំបាក កុមារនៅក្រៅសាលា (OOSC) ប្រមាណ ១៣០,០០០នាក់ (ស្រី ៤៧%) ទទួលបានការសិក្សា និងបន្តការសិក្សានៅកម្រិតបឋមសិក្សា នៅតាមសាលាចំនួន ១,៧០០ នៅទូទាំងប្រទេសប្រមាណ ធៀបទៅនឹង គោលដៅ ១១៦,០០០នាក់។ ថ្លែងឱ្យដឹងនៅក្នុងពិធីសម្ភោធអគារសិក្សាចំនួន៣ខ្នង ១៣បន្ទប់ និងសមិទ្ធផលនានា…

ថ្នាក់​កុំព្យូទ័រ​នៅ​តាមបឋមសិក្សាក្នុង​ទី​ជនបទ​​​ជំរុញ​ការ​អប់រំ​ឌីជីថល បង្កើនគុណភាព​នៃការអប់រំ

អង្គការ អេដ អេ អាក់ស្យុង បាន​បន្ត​ផ្ដល់​ជំនួយ​ជា​កុំព្យូទ័រ​សម្រាប់​សាលា​បឋម​សិក្សា​នៅ​តាម​ទី​ជនបទ​ដើម្បី​ជំរុញ​ការ​សិក្សា​ផ្នែក​ឌីជីថល ​បន្ទាប់​ពី​​បាន​ជំរុញ​ការ​បង្កើត​ថ្នាក់​កុំព្យូទ័រ​បែប​នេះ​នៅ​តាម​សាលា​បឋម​សិក្សា​ជាង​១៥០​សាលា​រួច​ហើយ​។ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ​អង្គការ​នេះ​បាន​បន្ត​ផ្ដល់​កុំព្យូទ័រ​ដល់​សាលា​ចំនួន​២ទៀត​ គឺ​សាលាបឋមសិក្សា​ភូមិកណ្ដាល និង​សាលាបឋមសិក្សា​វាល​កន្សែង នៅ​ក្នុង​ស្រុក​ឆ្លង ខេត្ត​ក្រចេះ បន្ទាប់​ពី​បាន​ចុះ​វាយ​តម្លៃ​ដោយ​ផ្ទាល់​រួច​។ សាលា​នីមួយៗ​ត្រូវ​បាន​ផ្ដល់​កុំព្យូទ័រ​ចំនួន​១០​គ្រឿង​សម្រាប់​ការ​រៀបចំ​ថ្នាក់​កុំព្យូទ័រ​ក្នុង​សាលា​។ នាយក​សាលា​ភូមិ​កណ្ដាល​ លោក អន សិទ្ធី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្ដល់​ជូន​នេះ​ដោយ​តាម​រយៈ​ជំនួយ​នេះ​សាលា​នឹង​មាន​លទ្ធភាព​បណ្ដុះ​បណ្ដាល​គ្រូ​ និង​បង្កើត​ថ្នាក់​កុំព្យូទ័រ​សម្រាប់​សិស្ស​នៅ​សាលា​បឋម​លោក​តែ​ម្ដង​។ លោក​ថា៖ «បើ​យើង​មាន​កុំព្យូទ័រ​ហើយ​យើង​នឹង​បង្កើត​ជា​កម្មវិធី​ទៀត អាច​ថា​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​១ម៉ោង ឬ​២​ម៉ោង​ ដើម្បី​ឱ្យ​សិស្ស​បាន​ចូល​សិក្សា​ថ្នាក់​កុំព្យូទ័រ​នេះ​។ បន្ទប់​នេះ​រៀប​ទុក​យូរ​ហើយ​រង់ចាំ​សំណាង​មក​ដល់​ឥឡូវ​បាន​មក​ដល់​មែន។ ខ្ញុំ​ត្រេកអរ​ណាស់!»។ ទោះ​ជា​យ៉ាងណា​ដើម្បី​ធានា​ដល់​ការ​បង្រៀន​ថ្នាក់​កុំព្យូទ័រ​សម្រាប់​កុមារ​នៅ​ជនបទ​នេះ​ក្នុង​មួយ​ថ្នាក់​តម្រូវ​យ៉ាង​ហោច​៣០​កុំព្យូទ័រ​ ដោយ​​ប្រធាន​អង្គការ​ អេដ អេ អាក់ស្យុង ប្រចាំ​កម្ពុជា​លោក វន សំភាស់ បាន​ជំរុញ​ដល់​សាលា​គួរ​បង្កើត​មូលនិធិ​សាលា​ និង​សហគមន៍​មួយ​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​បន្ថែម​​ទិញ​បន្ថែម​ដោយ​មាន​ជំនួយ​ពី​អង្គការ​ ដោយ​សហគមន៍​៥០%…