Month January 2023

កុមារ​ជិត១ម៉ឺន​៦ពាន់​នាក់​នឹង​ទទួល​បាន​ការ​អប់រំ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួនពីរ

កុមារជាង១ម៉ឺន​៥ពាន់នាក់​ដែល​បាត់បង់​ឱកាស​សិក្សា​រៀនសូត្រ ​នឹង​ទទួល​បាន​​ឱកាស​រៀន​ត្រឡប់​មកវិញ​ ក្រោម​ការគាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​ ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​កម្ពស់​សិទ្ធិកុមារ​នៅកម្ពុជា​ រយៈពេល​២ឆ្នាំ ​ចាប់ពីឆ្នាំ​២០២៣-២០២៥។​ កុមារ​ទាំងនោះស្ថិត​ក្នុង​ខេត្តគោលដៅ​ចំនួន១០ក្នុង​ប្រទេស​កម្ពុជា។​ ខេត្តគោលដៅទាំង១០នោះរួមមានៈ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល​ កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ដែលគ្របដណ្ដប់ក្នុងស្រុកចំនួន៣១ នៃសាលា៦៣៨ទីតាំង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នារវាងអង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលបានចុះហត្ថលេខាលើគម្រោងនេះ នៅថ្ងៃទី២៦ខែមករាម្សិលមិញ។ បើតាមអង្គការទាំងពីរ គម្រោងផ្ដល់ការអប់រំដល់កុមារបឋមគ្មានលទ្ធភាពរៀនសូត្រ ប្រើប្រាស់មូលនិធិសរុបជាង៥លាន៤ម៉ឺនដុល្លារ។ មូលនិធិនេះនឹងគាំទ្រលើសកម្មភាពមួយចំនួនដូចជាៈ សាងសង់សាលារៀនស្តង់ដាថ្មីចំនួន៨សម្រាប់កុមារបាត់បង់ឱកាសទទួលបានការអប់រំចំនួន១៥ ៩៥០នាក់ ដោយក្នុងនោះ៥០ភាគរយជាក្មេងស្រី ផ្ដល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់សិក្សាចំនួន៩០០០កញ្ចប់ដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងប្រើប្រាស់សម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀននិងតួអង្គអប់រំលើសពី៥០០០នាក់។ លោក ឡេង វីរៈ…