Month September 2025

AEA ចូលរួមជាមួយសហគមន៍ និងពិភពលោក លើកស្ទួយសារៈសំខាន់នៃការការពារសាលារៀន និងការអប់រំដោយសុវត្ថិភាពសម្រាប់កុមារ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងអនុស្សាវរីយ៍ ថ្ងៃអន្តរជាតិការពារការអប់រំពីការវាយប្រហារ ធ្វើឱ្យអន្តរាយ តែងប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកញ្ញា អង្គការ អេដ អេ អាកស្យុង បានចូលរួមអបអរសាទរជាមួយសហគមន៍ និងពិភពលោក ដើម្បីលើកស្ទួយសារៈសំខាន់នៃការការពារសាលារៀន និងការអប់រំជាកន្លែងសុវត្ថិភាពសម្រាប់កុមារ ដែលរងផលប៉ពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងអំឡុងពិធីរាប់បាត្រព្រះសង្ឃចំនួន ១០០០អង្គ ផ្សព្វផ្សាយឧទិសមហាកុសលដល់វីរៈកងទ័ពពលីក្នុងសង្រ្គាមនៅវត្តពោធិ៥០០០ដើម។ យ៉ាងណាមិញ នៅខេត្តព្រះវិហារ ថ្ងៃបិណ្ឌមួយនេះ ព្រះសង្ឃចំនួន ១,០០០អង្គ បានចូលរួមក្នុងពិធីរាប់បាត្រ និងគោចចង្រ្កមចំរើនមេត្តាភាវនាផ្សាយមហាកុសលដើម្បីអនុមោទនាបុណ្យ និងឧទ្ទិសមហាកុសលជូនបុព្វការីគុណ ញាតិសណ្តាន វីវៈកងទ័ពពលី ព្រមទាំងផ្តល់ពរជ័យឲ្យកុមារ និងគ្រួសារកម្ពុជាទូទាំងប្រទេស។ ប្រធានអង្គការ អេដ អេ អាកស្យុង កម្ពុជា លោក វន់ សំភាស់ បានភ្ជាប់សារ គាំទ្ររបស់ខ្លួនជាមួយព្រឹត្តិការណ៍វប្បធម៌នេះ…