Month June 2024

ដៃគូវិស័យឯកជន អង្គការសមាគម នឹងវិនិយោគបន្ថែមលើការចិញ្ចឹមត្រីឆ្ពង់ នៅសហគមន៍ត្រពាំងសង្កែ

កំពត៖ ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានឱ្យដឹងថា ដើម្បីធានាចរន្តសាច់ប្រាក់របស់អង្គការម្ចាស់ជំនួយឲ្យមានលំហូរចុះឡើងនៅក្នុងដៃរបស់ប្រជាសហគមន៍បានយូរអង្វែង ដៃគូមកពីវិស័យឯងជន ដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោយពីបានចុះពិនិត្យ បានសន្យាថា នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូនឱ្យត្រូវតាមស្តង់ដាអនាម័យ។ លោក វន សំភាស់ បានឱ្យដឹងដូចនេះ ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងឱកាសទីផ្សារលើវារីវប្បកម្ម និងអេកូទេសចរណ៍របស់សហគមន៍នោះផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមជាគណៈធិបតីពីសំណាក់ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នកផលិតចំណីអាហារកម្ពុជា, លោកស្រី អ៊ុត កល្យាណ អនុប្រធានគម្រោងហាវែស III ផងដែរ ដើម្បីបង្ហាញពី ១.សុវត្ថិភាពចំណីអាហារ…

អាជ្ញាធរ និងភាគីពាក់ព័ន្ធលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឲ្យបន្តបញ្ជូនកូនទៅសាលា

សៀមរាប៖ អាជ្ញាធរស្រុកពួក ក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានធ្វើការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ត្រូវជម្នះក្នុងការបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ព្រោះមានតែការអប់រំទេ ដែលអាចកែប្រែជីវិតពួកគេឲ្យបានប្រសើរឡើង។ ប្រធានកម្មវិធីអប់រំ នៃអង្គការ អេដ អេ អាក់ស្យុង(Aide et Action) លោកយិន សៀងសុមេធ នៅក្នុងកម្មវិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្រកៀត ឃុំមុខប៉ែន ស្រុកពួក នៅថ្ងៃទី០៧មិថុនានេះ លើកឡើងថា អស់រយៈពេលជាង៥ឆ្នាំមកនេះ អង្គការ អេដ អេ អាក់ស្យុង បានជួយគាំទ្រកុមារប្រមាណជាង៤ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់បានទៅសាលារៀន ជាមួយគ្នានេះ ដោយមានកាសហការជួយអង្គការដៃគូ…

World Bike Day 2024: Pedalling Towards Progress

Technological advances such as apps, smartphones and artificial intelligence, to name but a few, should not be seen as miracle solutions for marginalised out-of-school children. However, this does not mean that access to education should not include digital technology, where…