Month May 2026

អេដ អេ អាកស្យុង បន្ត​ពង្រឹងសមត្ថភាពយុវជន ឱ្យក្លាយជាចំណែកនៃការ​អភិវឌ្ឍ​សហគមន៍

សៀមរាប៖ ​ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការសហប្រជាជាតិ អ្នក ស្ម័គ្រចិត្ដ រៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិមួយនៃកម្មវិធី «ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ ២០២៦- ឬកម្មវិធី ស.ស.ខ» នៅ​មជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្ដសៀមរាប កាលពីថ្ងៃទី ១១ ខែឧសភាកន្លងទៅ។ កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសឱ្យយុវជនតាមមូលដ្ឋាន ស្វែងរក និងផ្ដួចផ្ដើមនូវគម្រោងថ្មីៗ ដើម្បីចូលរួមនៅក្នុងការកសាង និងអភិវឌ្ឍសហគមន៍​ដែលពួកគេរស់នៅ។

សហគមន៍អេកូទេសចរកំពង់សាមគ្គី ប្រែក្លាយពីភូមិនេសាទ ទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញនៅក្នុងខេត្តកំពត

កំពត៖ សហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត កំពុងក្លាយជាគោលដៅអេកូទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ បន្ទាប់ពីទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងពីអង្គការ អាក់សិន អេឌូខេសិន (Action Education) បានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសកម្មភាពទេសចរណ៍នៅក្នុងសហគមន៍បានយ៉ាងច្រើន។

កុមារភៀសសឹកជិត ៦០០នាក់ នៅបន្ទាយមានជ័យ ទទួលបានសម្ភារៈសិក្សា និងការគាំទ្រពី Action Education ខណៈបន្តរស់នៅក្នុងជំរំបណ្ដោះអាសន្ន

បន្ទាយមានជ័យ៖ ទោះបីស្ថានការណ៍តានតឹងតាមព្រំដែនកម្ពុជា-ថៃ បានធូរស្រាលមួយកម្រិតក្ដី ប៉ុន្តែផលប៉ះពាល់ផ្នែកមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ជាពិសេសកុមារ និងសិស្សានុសិស្ស ដែលត្រូវភៀសខ្លួនចេញពីលំនៅឋាននៅតែបន្តកើតមាន។ ក្នុងចំណោមបញ្ហាប្រឈមទាំងនោះ ការបាត់បង់ឱកាសសិក្សា និងការខ្វះខាតសម្ភារៈសិក្សា កំពុងក្លាយជាក្តីបារម្ភដ៏ធំមួយសម្រាប់កុមារភៀសសឹកនៅតាមតំបន់ព្រំដែន។

លោក វន សំភាស់៖ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ជួយពង្រឹងកាយសម្បទា និងបញ្ញាស្មារតីកុមារ

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាពកុមារ» នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិចំនួន ១២ ប្រភេទកីឡា។ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមសរុបចំនួន ៦៤៧ នាក់ ខណៈកីឡាករ…