Month March 2024

អ្នកនេសាទនៅកំពត​ សាកល្បងចិញ្ចឹមអយស្ទ័រ

កំពត៖​ ប្រជានេសាទ៨គ្រួសារ ​នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត កំពុងសាកល្បងចិញ្ចឹមអយស្ទ័រតាមធម្មជាតិ។ ការងារនេះគាំទ្រដោយអង្គការ អេដ អេ អាក​ស្យុង និងអនុវត្តគម្រោងដោយអង្គការ MCC ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប។ លោក កើត ម៉ាត់ត្រហេត ប្រធានថ្នាក់តំបន់របស់អង្គការ អេដ អេ អាកស្យុង បានឱ្យដឹងថា ការ​ចិញ្ចឹមអយស្ទ័រ គឺជាគម្រោងសាងល្បងថ្មីដែលទើបអនុវត្តបានប្រហែល១ឆ្នាំ។ បច្ចុប្បន្ន គម្រោងនេះ មានពលរដ្ឋ៨គ្រួសារកំពុងចិញ្ចឹមអយស្ទ័រ ចំនួន៧បែរ ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញនៃអង្គការ MCC។ អយស្ទ័យ ត្រូវការពេលវេលា១ទៅ២ឆ្នាំ ទើបអាចប្រមូលផលបាន។ ផុតដំណាក់កាលដំបូងនេះ អយស្ទ័រ នឹងបន្តកំណើតហើយហុចផលជាបន្តបន្ទាប់ មិនចាញ់ការនេសាទពីសមុទ្រនោះទេ។ ប្រធានថ្នាក់តំបន់របស់អង្គការ អេដ អេ…

សហគមន៍នេសាទចំនួន ៤ កំពុងប្រឹងក្រោកឈរ ដើម្បីភ្ញៀវទេសចរ និងផលប្រយោជន៍សហគមន៍

រយៈពេល ២ថ្ងៃពេញ នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ អង្គការ អេដ អេ អាកស្យុង (Aide et Action) បានសម្របសម្រួលឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ៤ស្ថាប័ន ចុះជួបសម្ភាសន៍ និងស្វែងយល់ដោយផ្ទាល់ជាមួយប្រជាសហគមន៍នៅក្នុងខេត្ដកំពត និងខេត្ដកែប។ សហគមន៍ដែលផ្ដោតលើវិស័យទេសចរ និងមុខរបរនេសាទចំនួន ៤ បានបង្ហាញបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការងារអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានសមុទ្រ ដើម្បីអាចរក្សានិរន្ដរភាពទិន្នផលនេសាទ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ ផ្ដើមចេញពីសហគមន៍នេសាទ អូរក្រសារ ខេត្ដកែប។ លោក នួន សុភក្ដ្រ ដែលជាប្រធានសហគមន៍ ឲ្យដឹងថា សហគមន៍របស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានផ្ទៃដីព្រៃកោងកាង និងផ្ទៃទឹកអភិរក្សសរុបចំនួន ៤៤៦ហិកតារ។ សហគមន៍បានជួបបញ្ហាប្រឈមជាច្រើន…