Month May 2024

មន្ត្រីអប់រំជិត៥០០នាក់ ទទួលការពង្រឹងសមត្ថភាពបង្រៀនពីសៀវភៅមុខវិជ្ជា«អប់រំសុខភាព»

សៀមរាប៖ គ្រូបង្រៀនកម្រិតបឋមសិក្សាថ្នាក់ទី១ និងទី៤ និងមន្ត្រីអប់រំ ចំនួន៤៤៨នាក់ ទទួលបានការបណ្ដុះបណ្ដាល ពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សា គោលមុខវិជ្ជា «អប់រំសុខភាព»។ សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាគោល ដោយកំណត់ ១ម៉ោង ក្នុង១សប្តាហ៍ចាប់ពីថ្នាក់ទី១ ដល់ទី១២។ សៀវភៅ «អប់រំសុខភាព» ជាមុខវិជ្ជាមួយដែលសិស្ស នឹងសិក្សាអំពីមូលហេតុ ការបង្ការ ការថែទាំសុខភាព និងការពារពីគ្រោះមហន្តរាយផ្សេងៗ ពោលគឺផ្តោតសំខាន់ទាំងសុខភាព និងសុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។ អង្គការ អេដ អេ អាកស្យុង(AEA) និងគម្រោងសហគមន៍នេសាទបង្កើតការងារជា សេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ ដែលដឹកនាំដោយអង្គការអុកហ្វាម និងអង្គការដៃគូ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា…