Month March 2025

Students at Tonle Sap face higher edu dilemma

Nop Sreymao / Khmer Times In villages surrounding the Tonle Sap region, many children are facing a stark reality: without access to high school education, their futures appear uncertain. Students of Prey Chas primary school during class. Action Education Cambodia…

កុមាររស់នៅលើបឹងទន្លេសាប ប្រឈមអនាគតមិនច្បាស់លាស់ព្រោះខ្សត់វិទ្យាល័យនៅក្បែរផ្ទះ

ខណៈពេលដែលប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឌីជីថលនីយកម្មនៃការអប់រំដោយបានធ្វើការជាមួយអង្គការពាក់ព័ន្ធផ្សេងៗ កុមារនៅក្នុងភូមិបណ្តែតទឹកលើបឹងទន្លេសាប កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ដោយសារតែខ្វះឱកាស និងលទ្ធភាពទទួលបានការអប់រំនៅកម្រិតវិទ្យាល័យ សិស្ស​ត្រឡប់​ពី​សាលា​តាម​ទូក​នៅ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០២៥។ យុវតី​​ វ័ន្ត អាលីហ្សា អាយុទើបតែ១៥ឆ្នាំ ធ្វើដំណើរចម្ងាយ១៤គីឡូម៉ែត្រតាមដងទន្លេ ដើម្បីចូលរៀននៅថ្នាក់អនុវិទ្យាល័យព្រៃចាស់ លើបឹងទន្លេសាប ដែលនាងរីករាយនឹងការធ្វើដំណើរទៅរៀន ប៉ុន្តែមិនយូរទៀតទេ នាងនឹងមិនបានទៅរៀនទៀតឡើយ។ ពីរ​បី​ឆ្នាំទៅមុខ​ទៀត នាង​នឹង​ត្រូវ​​ទៅ​បន្តការសិក្សា​នៅថ្នាក់​វិទ្យាល័យ ដែល​នាង​ត្រូវ​បង្ខំ​ចិត្ត​ចាក​​ឆ្ងាយ​ពី​គ្រួសាររបស់ខ្លួន ជារឿងដែលនាងមិនចង់ធ្វើ។ យុវតីវ័យ១៥ឆ្នាំរូបនេះបាននិយាយថា៖«ខ្ញុំគ្មានសង្ឃឹមក្នុងការបន្តការសិក្សារបស់ខ្ញុំទេ»។ នាងនិយាយទាំងមុខស្រពោន។ ទោះបីជាកុមារនៅក្នុងភូមិរបស់នាង ដែលស្ថិតនៅត្រើយខាងលិចនៃបឹង ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ប្រហែលបីម៉ោងពីខេត្តសៀមរាប) ត្រូវតែរៀនជិះទូកទៅសាលារៀន ប៉ុន្តែភាគច្រើនមិនរំពឹងថានឹងបន្តការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេឡើយ ហើយស្ថានភាពបែបនេះគឺកាន់តែអាក្រក់សម្រាប់ក្មេងស្រី។ ទោះបីជាមានឱកាសទទួលបានការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សាក៏ដោយ ក៏ពួកគេមិនអាចរីកចម្រើនបន្ថែមទៀតក្នុងការសិក្សារបស់ពួកគេបានដែរ ដោយសារតែមិនមានការអប់រំកម្រិតខ្ពស់នៅក្បែរនោះ ហើយជីវិតនៅក្នុងភូមិក៏លំបាក។ ហេតុនេះហើយ…