លោក វន សំភាស់៖ អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ផ្ដោតសំខាន់ទៅលើការអប់រំសម្រាប់កុមារភៀសសឹក នៅជាប់ព្រំដែនជម្លោះរវាងកម្ពុជា-ថៃ

នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា ក្នុងអំឡុងពេលសង្រ្គាម ការអប់រំមិនគួរត្រូវបានមើលរំលង ឬផ្អាកឡើយ ព្រោះការអប់រំជាឧបករណ៍សំខាន់បំផុតមួយ ក្នុងការពារកុមារពីការទទួលរងនៅ វិបត្តិផ្លូវចិត្ត និង អាចឱ្យពួកមានឱកាសសិក្សាពេញលេញដូចទៅនិងកុមារដ៏ទៃ។ លើសពីនេះទៅទៀត សាលារៀន និងកម្មវិធីអប់រំអាចដើរតួជាកន្លែងសុវត្ថិភាព ដែលជួយបង្កើនអារម្មណ៍ស្ថេរភាព និងទំនុកចិត្តផ្លូវចិត្តសម្រាប់កុមារ ក្នុងបរិបទនៃវិបត្តិ និងអស្ថិរភាពនៅក្នុងសង្គម។ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា កុមារដែលរស់នៅក្នុងតំបន់ក្រហម ឬតំបន់ដែលងាយនឹងរងផលប៉ះពាល់ពីជម្លោះសង្រ្គាមរវាងកម្ពុជា និងថៃ ដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងកោះកុង គឺជាក្រុមងាយរងគ្រោះជាងគេ ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ជាពិសេស…

ធានាសិទ្ធិអប់រំអំឡុងវិបត្តិ៖ កុមារភៀសសឹកតាមជំរំ ទទួលបានការសិក្សាបន្ត និងសម្ភារៈចាំបាច់

អង្គការ អេដ អេ អាក់ស្យុង (Aide et Action) ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំទីតាំងសិក្សាបណ្ដោះអាសន្ន និងចែកចាយសម្ភារៈសិក្សា ជូនដល់កុមារភៀសសឹក ដែលកំពុងរស់នៅតាមជំរំ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន របស់សិស្សភៀសសឹក នៅជំរំចុងកាល់ និងជំរំបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាតំបន់រងផលប៉ះពាល់ដោយការវាយប្រហារពីយោធាថៃ។ ជាមួយនឹងការចុះពិនិត្យនេះ លោកបណ្ឌិត ប្រធាននាយកដ្ឋាន បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…