Month January 2024

សិស្សានុសិស្ស ជាង ១៧០០ នាក់ចូលរួមអបទរសាទរទិវាអន្តរជាតិ នៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព”

បាត់ដំបង៖ សាលាបឋមសិក្សាព្រែកទាល់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំកោះជីវាំងដែលស្ថិតស្រុកឯកភ្នំ ខេត្តបាត់ដំបូង ដោយមានកុមារ-កុមារីជាង ១៧០០ នាក់ បានចូលរួមកម្មវិធីអបទរសាទរទិវាអន្តរជាតិនៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព” ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤ នៅសហគមន៍បឹងទន្លេសាប។ លោក វន ពិសី នាយកសាលាសាលាបឋមសិក្សាព្រែកទាល់បានប្រាប់ឲ្យដឹងថា សាលាបឋមសិក្សាភូមិនព្រែកទាល់ ឃុំកោះជីវាំង ស្រុកស្រុកឯកភ្នំ ខេត្តបាត់ដំបូង ដោយមានសិស្សានុសិស្សមានចំនួន ២៨០ នាក់ក្នុងនោះកុមារី ១៣២ នាក់ចាប់ពីថ្នាក់មតេ្តយ្យសហគមន៍រហូតដល់ថ្នាក់ទី៦ ហើយសិស្សានុសិស្សទាំងនេះ ពួកគេជាកូនចៅបងប្អូនរស់នៅតាមដងបឹងទន្លេសាប ពីមុខសាលាស្ថិតនៅលើផ្ទៃទឹក ដោយមានសប្បុរជនបានជួយឲ្យកសាងសាលានេះរហូតដល់ឆ្នាំ ២០១៩ រួចរាល់ស្ថាពរ។ ចំណែកលោកលោក ងឿម វិច្ឆិកា គ្រូបង្រៀនអនុវិទ្យាល័យឃុំកោះជីវាំងបាននិយាយថា…