អង្គការ អេដ អេ អាក់ស្យុង លើកទឹកចិត្តឱ្យពលរដ្ឋនេសាទ បន្តអភិរក្សជីវចម្រុះក្នុងដែនជលផលសមុទ្រ ដើម្បីបង្កើនចំណូលសហគមន៍នេសាទតំបន់ឆ្នេរ

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាក់ស្យុង (Aide et Action) បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមអភិរក្ស និងការពារធនធានជលផលសមុទ្រ នៅតាមតំបន់ឆ្នេរកម្ពុជា ដោយផ្តោតជាពិសេសលើការលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សហគមន៍នេសាទមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោក វន សំភាស់ បានមានប្រសាសន៍ថា៖«ការអភិរក្សធនធានជលផលសមុទ្រ គឺមានសារសំខាន់សម្រាប់សេដ្ឋកិច្ច និងប្រព័ន្ធគ្រប់គ្រប់អេកូទេសចរ ពោលគឺត្រូវការអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ជាពិសេស ពលរដ្ឋសហគមន៍នេសាទមូលដ្ឋាន។ សហគមន៍គឺជាអ្នកថែរក្សាធនធានពិតប្រាកដ ហើយការផ្តល់អំណាច និងឱកាសឲ្យពួកគាត់ គឺថែរក្សាឱ្យបាននូវផ្កាថ្មរ និងជីវចម្រុះផ្សេងៗទៀត »។ លោកបានបន្ថែមថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងទេសចរណ៍បែបអេកូ ជាមធ្យោបាយមួយសំខាន់ក្នុងការបង្កើនចំណូល និងកែលម្អជីវភាពរស់នៅរបស់សហគមន៍នេសាទ ខណៈពេលដែលនៅតែរក្សាបាននូវតុល្យភាពរវាងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក វន…