Month September 2022

អគារ​មជ្ឈ​មណ្ឌល​សិក្សា​ពេញ ១ ជីវិត​ថ្មី នៅទីក្រុង​ប៉ោយ​ប៉ែត នឹង​ផ្តល់​ការ​អប់រំ​ដល់​កុមារ​តាម​ចិញ្ចើម​ផ្លូវ

បន្ទាយមានជ័យៈអគារ​មជ្ឈ​មណ្ឌល​សិក្សា​ពេញ​ ១​ ជីវិត​នៅក្រុង​ប៉ោយ​ប៉ែត បាន​បើកសម្ពោធ​កាល​ពីថ្ងៃទី​ ០២ ​កញ្ញា ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​កុមារ​តាម​ចិញ្ចើម​ផ្លូវ កាត់​បន្ថយ​ហានិភ័យ​នៃការ​កេង​ប្រវ័ញ្ច និង​ការ​ជួញ​ដូរ​កុមារ និង​យុវជន​នៅតា​ម​ព្រំដែន​កម្ពុជា​-ថៃ។ ពិធី​សម្ពោធ​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈ​មណ្ឌល​អង្គការ​តំណក់​ទឹក នាថ្ងៃ​ទី ០២ ខែ​ កញ្ញា ឆ្នាំ ២០២​២ ដោយ​មាន​ការ​ចូលរួម​ពីក្រសួង​អប់រំ យុវជ​ន និង​កីឡា អភិបាល​ខេត្តបន្ទាយ​មាន​ជ័យ តំណាង​ម្ចាស់​ជំនួយ និង​អង្គការ​ដៃ​គូមាន​ដូច​ជាអង្គការ​ Aide et Action (Action Education)​អង្គការ Educate A Child (EAC) និង Manos Unidas។ អគារ​សិក្សា​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិ​វេណ​មជ្ឈ​មណ្ឌល​សិក្សា​ពេញ ១ ​ជីវិតថ្មី ​នៃ​អង្គការ​តំណក់​ទឹក…