Month August 2025

អង្គការAEA បន្តផ្ដល់ជួយជំនួយមនុស្សធម៌ និងសម្ភារសិក្សាមួយចំនួនទៅកាន់កុមារជាង២ម៉ឺននាក់ ដែលត្រលប់ពីប្រទេសថៃ

ដើម្បីចូលរួមជាមួយរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតទៅលើការជម្រុញឱ្យកុមារចំនាកស្រុកពីប្រទេសថៃ ត្រលប់មកស្រុកកំណើត មានលទ្ធភាពបានចូលរៀនឡើងវិញ អង្គការ អេដ អេ អាក់ស្យុង គ្រោងនឹងផ្ដល់ជំនួយមនុស្សធម៌ រួមជាមួយសំភារសិក្សាមួយចំនួន ទៅកាន់កុមារជាង២ម៉ឺននាក់នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមការលើកឡើង លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា អង្គការ AEA គ្រោងនឹងជួយផ្ដល់ជាមធ្យោបាយធ្វើដំណើរ និង សំភារៈសិក្សាមួយចំនួនទៅដល់កុមារចំនួនជាង២ម៉ឺននាក់ ដែលមានឪពុកម្ដាយធ្វើការនៅប្រទេសថៃ ហើយបានវិលត្រលប់មកកម្ពុជាវិញ ខណៈលោកមើលឃើញថា កុមារភាគច្រើន គឺមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រពីគ្រប់សមភាគី និងអង្គការដៃគូរអភិវឌ្ឍនានចូលរួមជួយទៅកាន់ពួកគេ។…

រយៈពេលជិត១០ឆ្នាំ AEA បានផ្ដល់កង់ប្រមាណជាង២៥ ០០០ គ្រឿង ជូនកុមារងាយរងគ្រោះ និងក្រីក្រ នៅទូទាំងរាជធានី-ខេត្ត

ដោយមើលឃើញនៅទុក្ខលំបាកសម្រាប់កុមារតូចៗ ដែលសិក្សានៅកម្រិតបឋមសិក្សានៅតាមបណ្ដាខេត្តគោលដៅ ដែលជួបប្រទះបញ្ហាខ្វះខាតមធ្យោបាយធ្វើដំណើរៀនសូត្រ និង សង្កេតឃើញថា កុមារមួយចំនួនរស់នៅឆ្ងាយពីសាលារៀន ពិបាកក្នុងការធ្វើដំណើរទៅកាន់សាលា អង្គការ អេដ អេ អាក់ស្យុង ក្នុងភាពជាដៃគូជាមួយនិង មូលនិធិ Education Above All Foundation បានផ្ដល់កង់សរុបចំនួនជាង ២៥ ០០០គ្រឿងដល់កុមារដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាតនៅទូទាំង២៥រាជធានី-ខេត្ត ដើម្បីឱ្យពួកគេមានលទ្ធមានមធ្យោបាយគ្រប់គ្រាន់ទៅសិក្សារៀនសូត្រនៅសាលារៀន។ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot អំឡុងពេលទៅចូលរួមពិធីប្រគល់ ទទួលសម្ភារៈសិក្សា កង់ ឡាបូលាងសម្អាតដៃ និងម៉ាស៊ីនចម្រោះទឹកស្អាត ជូនដល់កុមារជួបការលំបាក កាលពីថ្ងៃម្សិលមិញថា AEA…

ជំនួយសង្គ្រោះបន្ទាន់របស់អង្គការ អេដ អេ អាកស្យុង (AEA) បានផ្ដល់ទៅកាន់ពលរដ្ឋ និង កុមារនៅជំរំជនភៀសសឹកខេត្តព្រះវិហារ និងឧត្តរមានជ័យ

កាលពីពេលថ្មីៗនេះ អង្គការ អេដ អេ អាកស្យុង (AEA) ក្នុងភាពជាដៃគូជាមួយ មូលនិធិដើម្បីការអប់រំ (Education Above All Foundation) បានរួមដំណើរជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ធ្វើទស្សនៈកិច្ចស្ថានភាព សាលារៀន ចំនួន៨ នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម នាពេលថ្មីៗ កន្លងមកនេះ។ ក្នុងដំណើរទស្សនៈកិច្ចនេះ អង្គការ អេដ អេ អាកស្យុង បានរួមចំណែកជាមួយក្រសួងក្នុងការផ្តល់នូវសម្ភារៈសិក្សា ឌីជីថល ជាកុំព្យូទ័របន្ទះ (iPad) ៦០គ្រឿង និងកុំព្យូទ័រ (All-in-one)…

អង្គការអេដ អេ អាកស្យុង ផ្ដល់ការអប់រំដល់កុមារនៅជំរំភៀសសឹក

ព្រះវិហារ៖ អង្គការ អេដ អេ អាកស្យុង បានបង្កើតបណ្ណាល័យឲ្យកុមារនៅជំរំភៀសសឹកចំនួន៣ នៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ។ បើតាមតំណាងអង្គការ អេដ អេ អាកស្យុង បណ្ណាល័យទាំងនេះ នឹងជួយឲ្យកុមារទទួលបានការអប់រំ និងជួយព្យាបាលផ្លូវចិត្តរបស់កុមារភៀសសឹក ពីអារម្មណ៍ភ័យខ្លាច និងក្ដីរលឹកដល់ផ្ទះ និងសាលារៀន។ ​ សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។