Every Action Counts: Volunteers Drive Community Development

By: Heang TongPHNOM PENH – Cambodia opened its 12th annual book fair this week, aiming to strengthen reading habits and show the work of local authors, publishers and educators. Cambodia opened its 12th annual book fair this week, aiming to…

អង្គការអេដ អេ អាកស្យុង ចំណាយថវិកា ២ម៉ឺនដុល្លារ ទិញសៀវភៅសម្រាប់ជនភៀសសឹក

ភ្នំពេញ៖ អង្គការអេដ អេ អាកស្យុង បានចំណាយថវិកា ២ម៉ឺនដុល្លារទិញសៀវភៅ ក្នុងពិព័រណ៍សៀវភៅលើកទី១២ ។ ក្នុងនោះសៀវភៅមួយចំណែក ត្រូវបានដាក់ក្នុងបណ្ណាល័យចល័ត និងដាក់តាមបណ្ណាល័យនានា ឱ្យជនភៀសសឹកអាន។ លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាកស្យុងប្រចាំកម្ពុជា  យល់ថា សៀវភៅមានសារសំខាន់ណាស់ និងបានផ្ដល់ចំណេះដឹងជាច្រើនសម្រាប់មនុស្សគ្រប់រូប។ ប្រធានអង្គការរូបនេះ ជឿជាក់ថា សៀវភៅដែលអង្គការអេដ អេ អាកស្យុង បានទិញនេះ នឹងជួយជំរុញការអាននៅតំបន់ភៀសសឹក ជាពិសេសសម្រាប់កុមារដែលខកខានរៀនសូត្រដោយសារការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។  ក្នុងពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំ២០២៥នេះ លោក វន សំភាស់ បង្ហាញអារម្មណ៍រំភើប និងសាទរជាមួយអ្នកនិពន្ធទូទាំងប្រទេសដែលប្រឹងប្រែងនាំយកសៀវភៅជាច្រើន និងសុទ្ធសឹងជាប្រភពចំណេះដឹងដល់យុវជន-សិស្សានុសិស្ស។ ជាមួយគ្នានេះ លោក សំភាស់…

ពិធី​សម្ពោធ​អាគារ​សិក្សា​៣ខ្នង​នៅ​ទី​ដាច់ស្រយាល​ក្នុង​ខេត្ត​ក្រចេះ​​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋមន្ត្រី​អប់រំ

អាគារ​សិក្សា​ចំនួន​៣​ខ្នង​ស្ថិត​ក្នុង​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ដែល​ជា​ជំនួយ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ​អេដ អេ អាកស្យុង ​ត្រូវ​បាន​ដាក់​សម្ពោធ​ ដោយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋមន្ត្រី​អប់រំ​ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មក​ចូលរួម​ដោយ​ផ្ទាល់​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​បរិវេន​សាលា​បឋម​សិក្សា​ត្រាំ​ដំ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​ថ្លែង​ថា​​អំណរ​គុណ​ចំពោះ​អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ អេដ អេ អាក់ស្យុង ​ដែល​បាន​គាំទ្រ​ដល់​វិស័យ​អប់រំ​ លើក​ស្ទួយ​ ការ​ពារ​កុមារ​នៅ​កម្ពុជា​​។ លោក​ថា​ទោះ​បី​ទីតាំង​សាលា​នៅ​ឆ្ងាយ​តែ​លោក​ត្រូវ​តែ​ចូលរួម​ដើម្បី​លើក​ទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និង​អង្គការ​សប្បុរស​ធម៌​ទាំង​នេះ​។ លោក​ថា៖ «សូម​សំដែង​នូវ​ការ​គោរព​របស់​លោក​គ្រូ​អ្នក​គ្រូ​ដើម្បី​អាច​ឱ្យ​កូនៗ​របស់​យើង​នេះ​ដែល​នៅ​ទី​ឆ្ងាយ​បាន​ទទួល​នូវ​ការអប់រំ​ ខ្ញុំ​សូម​អរគុណ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សុខ​ចិត្ត​ថា​ទៅ​នៅ​ទី​ឆ្ងាយ​ក៏​ត្រូវ​តែ​មក​ដើម្បី​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ថ្មី​ៗ​ទៀត​នេះ»។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពិត​ជា​បាន​ជួយ​គាំទ្រ​ដល់​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើ​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ​​បច្ចុប្បន្ន​កម្ពុជា​មាន​សាលា​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​១ម៉ឺន​សាលា​ ក្នុង​នោះ​ជាង​ ៧…