Month June 2026

អង្គការ Action Education បន្តគាំទ្រថ្នាក់បរិយាបន្ន ដើម្បីលើកកម្ពស់ការអប់រំ​ដល់កុមារ​គថ្លង់

ភ្នំពេញ៖ អង្គការ Action Education តែងចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីគាំពារដល់កុមារឱ្យទទួលបានចំណេះដឹង ជាពិសេសលើកកម្ពស់កុមារមានពិការភាព កុមារគថ្លង់ផងដែរ។ កុមារ គឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ។ ការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុ​វិ​ស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងគាំទ្រកុមារ ជាពិសេសកុមារមានតម្រូវការពិសេស។ នាទិវាកុមារអន្តរជាតិ លើកទី៧៧ ឆ្នាំ២០២៦នេះ អង្គការ អាកសិន អេឌូខេសិន (Action Educaion) បានចូលរួមអបអរទិវានេះ ក្រោមប្រធានបទ សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងគាំពារសិទ្ធកុមារ នៅវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងសិស្សានុសិស្ស មកពីសាលាបឋមសិក្សាឫស្សីស្រស់ ។ វិទ្យាល័យនេះ ជាទីអប់រំសម្រាប់កុមារគថ្លង់ និងកុមារមានពិការផ្នែកសតិបញ្ញា ។ ជាមួយគ្នានេះ លោក…