Month August 2022

ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​បណ្ណាល័យ​ Digital និងអគារសិក្សាសម្រាប់កុមារពិការសតិបញ្ញានៅ​សាលាបឋម​សិក្សា​ទួលគោក

បណ្ណាល័យ Digital ថ្មី​មួយ និង​អគារ​សិក្សា​១ខ្នង​មាន ៥បន្ទប់ សម្រាប់​កុមារ​ពិការ​សតិបញ្ញា និង​អូទីហ្សឹម ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​សាលា​បឋម​សិក្សាទួល​គោក អង្គការសាលារៀនទន្សាយ រាជធានី​ភ្នំពេញ ដែលជាសាលារៀនគោលដៅមួយក្នុងចំណោមសាលារៀនទាំង ៧០ដទៃទៀតរបស់​កម្មវិធី។ សមិទ្ធផល​នេះ កើត​ចេញ​ពី “កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា” ដែលដឹកនាំដោយអង្គការ អេត អេ អាក់ ស្យុង ក្រោមជំនួយឧបត្ថម្ភថវិការពីអង្គការ អ៊ី អេ ស៊ី (Educate A Child) អង្គការសាលារៀនទន្សាយ ព្រមទាំងភាគីរាជរដ្ឋភិបាលកម្ពុជាតំណាងដោយក្រសួងអប់រំ យុវជន និងកីឡា។ អគារ៥បន្ទប់នៃសាលាបឋមសិក្សាទួលគោក ត្រូវបានជួសជុល និងកែច្នៃជាបណ្ណាល័យឌីជីថលមួយបន្ទប់សម្រាប់បម្រើ​ដល់ការសិក្សាកុមារពិការសតិបញ្ញា និងអូទីស្សឹម ចាប់ពីឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ អគារសិក្សានេះ ប្រើប្រាស់សម្រាប់កុមារពិការសតិបញ្ញា និងអូទិស្សឹមចំនយន…