
លោក វន សំភាស់ ចាត់ទុកកិច្ចការអ្នកស្ម័គ្រចិត្តតាមសហគមន៍ ជាកម្លាំងចលករដ៍សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិ
ថ្ងៃទី៥ ខែធ្នូ គឺជាទិវាដ៏មានអត្ថន័យដែលអង្គការសហប្រជាជាតិ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ ដើម្បីទទួលស្គាល់ និងអបអរសាទរនូវអំណាច និងសក្តានុពលនៃការងារស្ម័គ្រចិត្តនៅទូទាំងពិភពលោក។ ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូ ក៏ជាឱកាសមួយ ដើម្បីសម្ដែងការដឹងគុណដល់ការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តទូទាំងពិភពលោក និងដើម្បីទទួលស្គាល់គុណតម្លៃរបស់អ្នកស្ម័គ្រចិត្តក្នុងការជំរុញឱ្យមានសន្តិភាព ការអភិវឌ្ឍ និងដោះស្រាយបញ្ហានានាក្នុងសហគមន៍។ យ៉ាងណាមិញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ។…



