ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតាមព្រំដែនកម្ពុជា–ថៃ ក្នុងខែកក្កដា ឆ្នាំ២០២៥ មក អង្គការ អេដ អេ អាកស្យុង (Aide et Action/Action Education) ដោយសហការជាមួយមូលនិធិ Education Above All Foundation (EAA), ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងដៃគូក្នុងស្រុក បានឈរនៅជួរមុខក្នុងការឆ្លើយតបបន្ទាន់ ដើម្បីការពារជីវិតកុមារ និងសិទ្ធិទទួលបានការអប់រំរបស់ពួកគេភ្លាមៗ ដោយមកទល់និងពេលនេះ គឺមានកុមារជាង ៣០,០០០នាក់ ទទួលបានការសិក្សាឡើងវិញ។

បន្ទាប់ពីការវាយប្រហារលើកដំបូងក្នុងខែកក្កដា គ្រូបង្រៀនមិនត្រឹមតែជាគ្រូបង្រៀនទេ ប៉ុន្តែជាអ្នកការពារ ជាអ្នកផ្គត់ផ្គង់ និងជាអ្នកលើកទឹក និងផ្តល់សុវត្ថិភាពសម្រាប់កុមារ។ ពួកគាត់បង្រៀនកុមារដែលកំពុងភ័យខ្លាច។ ថ្នាក់រៀនបណ្តោះអាសន្ននៅជំរុំជនភៀសសឹក ឬវត្ត វិចិត្រសាលសៀវភៅចល័ត និងថ្នាក់បង្រៀនបំពេញបន្ថែមតាមភូមិ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង អាចត្រូវបាត់បង់ក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង។

យ៉ាងណាមិញ ចំពោះការវាយប្រហារលើកទីពីរនៅតំបន់ហួសពីព្រំដែននេះ កំពុងគំរាមកំហែងបំផ្លាញអ្វីៗដែលបានស្ថាបនាឡើងវិញត្រឹមរយៈពេលប៉ុន្មានថ្ងៃ។ ជម្លោះមិនត្រឹមតែបំផ្លាញសហគមន៍ទេ ប៉ុន្តែកំពុងបំផ្លាញអនាគតរបស់កុមារ។

ជាមួយគ្នានេះ ការអប់រំមិនមែនជាមូលដ្ឋានសម្រាប់សន្តិភាព ចីរភាព និងការស្តារឡើងវិញ។ ការបរាជ័យនៃកិច្ចព្រមព្រៀងឈប់បាញ់ក្នុងខែតុលា បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មក ការប៉ះទង្គិចឡើងវិញបានបង្ខំឱ្យប្រជាពលរដ្ឋជិត មួយលាននាក់ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង រួមទាំងកុមាររាប់សែននាក់ដែលឥឡូវនេះគ្មានសុវត្ថិភាព និងគ្មានការអប់រំ។

យ៉ាងណាមិញ អង្គការ អេដ អេ អាកស្យុង បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអជ្ញាធរពាក់ពន្វ័ បានសហការកសាង និងជួសជុលថ្នាក់រៀន និងសាលារៀនឡើងវិញ និងដំណើការថ្នាក់រៀនពេញម៉ោង និងថ្នាក់រៀនបណ្តោះអាសន្ន រួមចំណែកផ្តល់ការគាំទ្រ សម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងកញ្ចប់អាហារ កញ្ចប់សម្ភារៈអនាម័យ កញ្ចប់សម្ភារៈអំណាន និងថ្នាក់រៀនបណ្តោះអាសន្ន។

លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង មានប្រសាសន៍ថា៖កុមារត្រូវតែទទួលបានឪកាសសិក្សា ការការពារ ទាំងផ្លូវកាយ និងផ្លូវចិត្ត ថ្នាក់រៀន សាលារៀន ជាទីកន្លែងផ្តល់ចំណេះដឹងទេ ការការពារ ស្ថិរភាព និងអារម្មណ៍ សាលារៀនគឺជាកន្លែងកសាងសន្តិភាពទាំងសន្តិភាពបច្ចុប្បន និងសន្តិភាពអនគត”។

យ៉ាងនេះក្ដី មកទល់និងពេលនេះ កុមារជាង ៣០,០០០នាក់ ក្នុងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង សៀមរាប និងកោះកុង បានទទួលការគាំទ្រដោយផ្ទាល់ពី អេដ អេ អាកស្យុង ទាំងក្នុងតំបន់ភាគសឹក តំបនលឿង និងតំបន់ក្រហម។ អេដ អេ អាកស្យុង បានបន្តរួមចំណែកដើម្បីធានាថា កុមារអាចបន្តការសិក្សា ទោះបីជាមានការភ័យខ្លាច ការបាត់បង់ និងការផ្លាស់ទីលំនៅក៏ដោយ។ យើងបាន និងកំពុងបង្កើតកន្លែងសិក្សាដែលមានសុវត្ថិភាព និងមានមេត្រីភាព ហើយរួមចំណែកបណ្តុះបណ្តាលគ្រូបង្រៀនឱ្យអាចផ្តល់ការគាំទ្រផ្លូវចិត្តដល់កុមារដែលរងរបួសផ្លូវអារម្មណ៍ពីអំពើហិង្សា។

គួរបញ្ជាក់ថា ជាការឆ្លើយតបបន្ទាន់ កន្លងមក អង្គការ Aide et Action/Action Education បានចូលរួម៖
• កសាងថ្នាក់រៀន ចំនួន ៦០(ថ្នាក់ធម្មតា ៣០ និង ថ្នាក់រៀនបណ្តោះអាសន្ន ៣០)
• គាំទ្រសាលារៀនបើកថ្នាក់ឡើងវិញ និងទទួលសិស្សភាគសិគចំនួន ៣០០សាលា
• គាំទ្រដំឡើងបន្ទប់កុំព្យួតរ តាមសាលារៀន ចំណួន១០០
• ផ្តល់កញ្ចប់សិក្សា ដល់កុមារ ៣០០០០កុមារ (សៀវភៅសរសេរ ៣០ ០០០ក្បាល សៀវភៅអាន ១៥០០០ក្បាល សៀវភៅផាត់ពណ៌ ៣០ ០០០សន្លឹក និងគូល័រផាត់ ៣០ ០០០ដើម
• ផ្តល់កញ្ចប់សិក្សា ឯកសណ្ឋានសិស្ស ៣ ០០០០ សំពៀតសិក្សា ៣ ០០០០ សម្ភារៈកីឡា ៥ ០០០ឈុត
• ផ្តល់កញ្ចប់អាហារ តង់ មុង និងភួយ ១០ ០០០កញ្ចប់ ទឹកដោះគោ ៥ ០០០កេស និងកញ្ចប់អាហារ ៥ ០០០កេស។

អង្គការ អេដ អេ អាកស្យុង បានបញ្ជាក់ថា នឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីធានាថា កុមារកម្ពុជាអាចបន្តការសិក្សា ទោះបីជាត្រូវប្រឈមមុខនឹងជម្លោះ ភាពភ័យខ្លាច និងការផ្លាស់ទីលំនៅក៏ដោយ ៕
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន TNAOT កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




