អក្ខរកម្ម ជាប្រទីបបំភ្លឺផ្លូវកុមារនៅបឹងទន្លេសាបឆ្ពោះទៅអនាគតកាន់តែភ្លឺស្វាង

បាត់ដំបង៖ ​អក្ខរកម្ម គឺសំដៅទៅលើសមត្ថភាពនៃការអាន និងសរសេរ។ អង្គការដែលកំពុងលើកកម្ពស់ការអប់រំជឿថាអក្ខរកម្មនេះ​ ជាប្រទីបបំភ្លឺផ្លូវទៅ​រកអនាគតល្អប្រសើរមួយ សម្រាប់កុមារនៅតំបន់បឹងទន្លេសាប ខេត្តបាត់ដំបង ដែល​ជាតំបន់ដាច់ស្រយាល។ ពួកគេក៏សង្ឃឹមដែរថា កុមារគ្រប់រូបនឹងក្លាយជាកោសិកាសង្គមដ៏សំខាន់ ដើម្បីចូលរួមអភភិវឌ្ឍន៍សង្គម តាមរយៈផ្នត់គំនិត «ការអប់រំពេញមួយជីវិត»។ បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅលើផ្ទៃបឹងទន្លេ​សាប ​មានសហគមន៍នេសាទជាច្រើនគ្រួសារ ដែលបានរស់នៅរាប់ជំនាន់មកហើយ។ ខេត្ត​បាត់​ដំបង ជា​ខេត្តមួយស្ថិតក្នុងចំណោមខេត្ត៤ទៀត នៃបឹងទន្លេសាប ដែល​ការអប់រំ​របស់​ពលរដ្ឋ ពិសេសកុមារនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅមានកម្រិត​នៅ​ឡើយ បើប្រៀបធៀបនឹងការអប់រំនៅតំបន់ផ្សេងទៀតនៅ​ក្នុងប្រទេស។ យ៉ាងណាក៏ដោយ កម្រិតអប់រំរបស់កុមារ​តំ​បន់នេះ ហាក់មានសញ្ញាកើនឡើង​ជាវិជ្ជមាន​បន្តិច​ម្តងៗ ស្របពេលអាណាព្យា​បាល​​មួយចំនួន ចាប់ផ្ដើម​បង្ហាញឆន្ទៈ ក្នុងការ​ជំរុញ​កូន​ៗ​របស់ពួកគេ រៀនបានខ្ពស់ជាងមុន យ៉ាងហោចណាស់ ត្រឹម​កម្រិតអនុវិទ្យា​ល័យ​។  បច្ចុប្បន្នក្រៅពីរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ មានអង្គការក្រៅរដ្ឋាភិបាល ប៉ុណ្ណោះ​ដែល​កំពុងជួយដល់ការអប់រំ…

របរចិញ្ចឹមមាន់ ​ក្លាយជាក្តីសង្ឃឹមរបស់​កសិករនៅតំបន់ឆ្នេរ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ

រយៈពេលជិត២ឆ្នាំហើយដែល អង្គការ អេដ អេ អាកស្យុង តាមរយៈអង្គការហេហ្វឺ បានផ្តល់ដើមទុន សម្ភារៈ និង​បណ្តុះបណ្តាលអំពីបច្ចេកទេសចិញ្ចឹមមាន់ឱ្យបានត្រឹមត្រូវ និងបានផលល្អប្រសើរ ដល់កសិករនៅតំបន់ឆ្នេរសមុទ្រ។ កសិករប្រមាណ ៤០គ្រួសារ ដែលទទួលបានការបណ្តុះបណ្តាលនេះ កំពុងតែរីក​រាយនឹងលទ្ធផលដ៏ប្រសើរពីការចិញ្ចឹមមាន់ ដែលបានផ្លាស់ប្តូរ​​ជីវភាព​គ្រួសារពួកគេឱ្យធូរធារជាងមុន។ កាលពីប្រមាណកន្លះឆ្នាំមុន លោក ញ៉ែត សុភ័ក្រ្ត គឺជាកម្មករសំណង់ ដែលរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែពេលនេះ លោក គឺជាអ្នកជំនាញចិញ្ចឹមមាន់យកសាច់ម្នាក់ នៅសង្កាត់អូរក្រសារ ក្នុងក្រុងកែប ខេត្តកែប។ លោក បានឈប់​ធ្វើជាកម្មករសំណង់ និងងាកមកចិញ្ចឹមមាន់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម ពី​អង្គការ ហេហ្វឺ។ បច្ចេកទេសទាំងនោះ មានដូចជា​​ការរៀបចំទ្រុង ជ្រើសរើស និង​បង្កាត់​ពូជ​, ​ការផ្សំ​ចំណី,…