
អង្គការដែលធ្វើការលើវិស័យអប់រំ បន្តប្រកៀកស្មាគ្នាអភិវឌ្ឍន៍គុណភាពគ្រូបង្រៀន
សៀមរាប៖ អង្គការមួយចំនួន ដែលធ្វើការលើវិស័យអប់រំ គ្រឹះស្ថានអប់រំ និងអាជ្ញាធរមូលដ្ឋាន ជាង២០០នាក់ បានរៀបចំយុទ្ធនាការប្រមូលកុមារចូលរៀន និងអបអរសាទរទិវាគ្រូ បង្រៀនពិភពលោក។ កម្មវិធីត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាវត្តសីលា ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ការប្រារព្ធកម្មវិធីនេះ ក៏បង្ហាញពីស្មារតីរួមនៃគម្រោង «សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំ នៅបឹងទន្លេសាបខាងលិចតំបន់១» (FOSTER) និង «កម្មវិធីដៃគូរួមគ្នាផ្ដល់ឱកាសអប់រំកុមារបាត់បង់ឱកាសនៅកម្ពុជា» (CCOSC)។ តាមរយៈស្មារតីរួមនេះ អង្គការ អេដ អេ អាកស្យុង (Aide et Action ឬ Action Education), អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) សហការនឹងអង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP) និងគាំទ្រការអភិវឌ្ឍនសមត្ថភាពគ្រូបង្រៀន…



