អង្គការ អេដ អេ អាកស្យុង ជួយជ្រោមជ្រែងសហគមន៍នេសាទអូរក្រសារ ពង្រីក​ខ្លួន​លើ​ផ្នែក​ទេសចរណ៍

ភ្នំពេញ៖ សហគមន៍ទេសចរណ៍អូរក្រសារ ជាតំបន់ទេសចរណ៍ថ្មីមួយក្នុងខេត្តកែប ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ អង្គការ អេដ អេ អាកស្យុង បាន និងកំពុងជួយជ្រោមជ្រែងសហគមន៍នេសាទអូរក្រសារ ពង្រីកខ្លួនក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ។ លោក នួន សុភក្រ័ ប្រធានសហគមន៍នេសាទអូរក្រសារ លើកឡើងថា រយៈពេល២ឆ្នាំហើយ អង្គការ អេដ អេ អាកស្យុង (AEA) បានគាំទ្រសហគមន៍នេសាទអូរក្រសារ តាមរយៈការផ្ដល់វគ្គ​បណ្តុះ​បណ្តាលលើជំនាញអាជីវកម្ម ហិរញ្ញវត្ថុ ជំនាញបដិសណ្ឋារកិច្ច សេវាកម្មទេសចរណ៍ ជាពិសេសផ្ដោតលើការជំរុញទេសចរណ៍សហគមន៍ និងបង្កើន​អាជីវកម្មកសិផលនេសាទ។ ប្រធាន​សហគមន៍នេសាទអូរក្រសាររូបនេះ យល់ថាវត្តមានអង្គការដៃគូ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ​សហគមន៍…