World Vision៖ កុមារកម្ពុជាជាង ១ម៉ឺននាក់បានចូលរៀនវិញ ក្រោយខកខានដោយកត្តាមួយចំនួន

តាមអង្គការ អេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក World Vision ដែលធ្វើការរួមគ្នា មានកុមារចំនួន ១៤ ៣៧៨ នាក់បានចុះឈ្មោះចូលរៀនឡើងវិញគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ ក្នុងចំណោមកុមារទាំងនោះ មានខ្លះមិនធ្លាប់បានចូលរៀន ខ្លះមានលទ្ធភាពទៅរៀន តែមិនបានទៅចុះឈ្មោះ ហើយខ្លះទៀតមានលទ្ធភាពទៅរៀន និងបានចុះឈ្មោះ តែបែរជាមិនបានទៅរៀន។ ទន្ទឹមគ្នានេះ និងបើតាម World Vision នៅមានកុមារផ្សេងទៀតស្ថិតក្នុងស្ថានភាពអាសន្ន ឬមានវិបត្តិ និងបោះបង់ការសិក្សា។ ការត្រឡប់ចូលសាលាវិញរបស់កុមារដ៏ច្រើនពេលនេះដោយសារតែមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child។ អ្វីដែលអង្គការទស្សនៈពិភពលោក World Vision បានកត់សម្គាល់ឃើញ គឺកំណើនអត្រាកុមារចុះឈ្មោះចូលរៀនឡើងវិញដែលមានចំនួនច្រើនលើសពីការរំពឹងទុករបស់គម្រោងដល់ ១៦៨% និងដែល World Vision…