អាជ្ញាធរស្រុកទឹកឈូ ផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិ និងអន្តរជាតិ

កំពត៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូ បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ជាការលើកទឹកចិត្តឱ្យទេសចរជាតិ និងអន្តរជាតិ មកយកកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ ការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។ លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាយុទ្ធនាការមួយដើម្បីរួមគ្នាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានដឹងថា ស្រុកទឹកឈូ ចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយសារការជិះម៉ូតូ ឬរថយន្ត និងដើម្បីសុខភាពផងដែរ។ ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។ ជាមួយគ្នានេះដែរ…

សហគមន៍នេសាទកំពង់សាមគ្គី​ ខេត្តកំពត​ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងពេលឆាប់ៗខាងមុខ

កំពត៖ អ្នកជំនាញ និងប្រធានសហគមន៍​ បានឱ្យដឹងថា កន្លងមកភ្ញៀវទេសចរមិនសូវស្គាល់សហគមន៍នេសាទកំពង់សាមគ្គីនោះទេ ប៉ុន្តែមួយឆ្នាំចុងក្រោយ បន្ទាប់ពីមានការជួយជំរុញពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គការដៃគូផងនោះ ភ្ញៀវទេសចរទូទាំងប្រទេសបានស្គាល់សហគមន៍មួយនេះ។ សហគមន៍នេះនឹងកាន់តែទាក់ទាញបន្ទាប់ពីសមិទ្ធផលនានាលេចចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។ លោក វន សំភាស់​ នាយកអង្គការ អេដ អេ អាកស្យុង ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ និងប្រជាសហគមន៍ អង្គការរបស់លោកបាននិងកំពុងយកចិត្តទុកដាក់លើកការងារអភិរក្ស (ទាំងដើមកោងកាង និងជីវៈចម្រុះ) និងការងារអភិវឌ្ឍសហគមន៍ទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ។ បច្ចុប្បន្នអង្គការរបស់លោកកំពុងផ្តោតទៅលើការងារវារីវប្បកម្ម (ចិញ្ចឹមត្រីឆ្ពង់ និងក្តាមសេះ) ដើម្បីឆ្លើយតបតម្រូវការទទួលទានរបស់ភ្ញៀវទេសចរ និងរក្សាចីរភាពនៃការអភិវឌ្ឍន៍ តាមរយៈការរៀបចំបង្កើតប្រាក់ចំណូលជូនដល់សហគមន៍បន្ថែម។ លោកនាយកអង្គការ​ បានបន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខ សហគមន៍នេសាទកំពង់សាមគ្គី​ នឹងបង្កើតឱ្យមានខ្ជុះអង្គុយលេង…