
ព្រះវិហារ៖ អង្គការ អេដ អេ អាកស្យុង បានបង្កើតបណ្ណាល័យឲ្យកុមារនៅជំរំភៀសសឹកចំនួន៣ នៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ។ បើតាមតំណាងអង្គការ អេដ អេ អាកស្យុង បណ្ណាល័យទាំងនេះ នឹងជួយឲ្យកុមារទទួលបានការអប់រំ និងជួយព្យាបាលផ្លូវចិត្តរបស់កុមារភៀសសឹក ពីអារម្មណ៍ភ័យខ្លាច និងក្ដីរលឹកដល់ផ្ទះ និងសាលារៀន។
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។




