
សៀមរាប៖ កង់ ជាមធ្យោបាយដ៏មានសារៈសំខាន់សម្រាប់កុមារនៅទីជនបទ ដែលមានផ្ទះ នៅឆ្ងាយពីសាលារៀន។ មធ្យោបាយធ្វើដំណើរនេះ មានសារៈសំខាន់ណាស់សម្រាប់ការសិក្សា របស់កុមារក្រីក្រ នៅទីជនបទ ដើម្បីទទួលបានការអប់រំ។ ដោយមើលឃើញពីសារៈសំខាន់ អង្គការ អ្ស័កស៊ិន អេឌ្យូខេស៊ិន កាលពីថ្ងៃទី៣១ ខែកក្កដា បានចូលរួមនាំយកសម្ភារៈសិក្សាមួយចំនួន ជាពិសេសកង់ សម្រាប់ចែកជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅទីជនបទ។ ក្នុងនោះមានសាលាបឋមសិក្សាស្នួល អនុវិទ្យាល័យបឹងព្រីង និងសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ នៅក្នុងភូមិសាស្ត្រឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕
អត្ថបទដោយ៖អ៊ិវ ផានិត និង ថោង ប្រណី
សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ ដើម្បីអានអត្ថបទដើម។





