អេដ អេ អាកស្យុង បន្ត​ពង្រឹងសមត្ថភាពយុវជន ឱ្យក្លាយជាចំណែកនៃការ​អភិវឌ្ឍ​សហគមន៍

សៀមរាប៖ ​ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការសហប្រជាជាតិ អ្នក ស្ម័គ្រចិត្ដ រៀបចំវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិមួយនៃកម្មវិធី «ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ ២០២៦- ឬកម្មវិធី ស.ស.ខ» នៅ​មជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្ដសៀមរាប កាលពីថ្ងៃទី ១១ ខែឧសភាកន្លងទៅ។ កម្មវិធីនេះ មានគោលបំណងផ្តល់ឱកាសឱ្យយុវជនតាមមូលដ្ឋាន ស្វែងរក និងផ្ដួចផ្ដើមនូវគម្រោងថ្មីៗ ដើម្បីចូលរួមនៅក្នុងការកសាង និងអភិវឌ្ឍសហគមន៍​ដែលពួកគេរស់នៅ។

​អង្គការអេដ អេ អាកស្យុង(Action Education) គឺជាដៃគូមួយ ដែលបាន​គាំទ្រនៃកម្មវីធី «ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ ២០២៦»នេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌី ជីថលថ្មីៗ លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាកស្យុង បានប្រដូចកម្មវិធីនេះ ​ដូចជាវេទិកាមាស ដែល​ផ្ដល់ឱកាសឱ្យយុវជន អាច​​ពង្រឹងសមត្ថភាព​បន្ថែម និងបន្ត អភិវឌ្ឍន៍ចំណេះជំនាញខ្លួន ឱ្យក្លាយជាធនធានរបស់ជាតិ ដែលអាចចូលរួមចំណែក អភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។

សូមជម្រាប​ថានេះ ជាគឺជាឆ្នាំទី៧ហើយដែលកម្មវិធី «ការស្ម័គ្រចិត្ដដើម្បីសហគមន៍ខ្ញុំ ២០២៦» ត្រូវបានរៀបចំឡើង ពោលគឺចាប់តាំងពីឆ្នាំ២០១៩មក។ លោក វន សំភាស់ ប្តេជ្ញាថា អង្គការអេដ អេ អាកស្យុង នឹងនៅតែបន្តគាំទ្រកម្មវិធីនេះ ដើម្បីជាចំណែក​នៅក្នុងការ​បណ្តុះធនធានមនុស្សកម្ពុជាដែលមានសមត្ថភាព ហើយពួកគេ នឹងក្លាយ ជាមូលធន​ ដែលអាចជំរុញសំទុះសេដ្ឋកិច្ច និងសង្គមជាតិ ទៅថ្ងៃអនាគត៕

អត្ថបទដោយ៖អ៊ិវ ផានិត និង ថោង ប្រណី

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មានថ្មីៗ ចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *