
សត្វកម្រក្នុងសមុទ្រជាកត្តាជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ ដែលទាមទារការអភិរក្សឲ្យបានល្អ
កែប៖ សត្វសមុទ្រដែលកំពុងរងគ្រោះថ្នាក់មាន ២៩ប្រភេទ បើមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទអាចរួមគ្នា អភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រទាំងនោះឲ្យបានល្អ ខេត្តកែប នឹងបំពេញគ្រប់លក្ខខណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពលទាំងអស់ ហើយភ្ញៀវទេសចរពិតជានឹងមកលេងច្រើន ជាពិសេសតាមប្រជុំកោះទាំង១៣ ដើម្បីទៅទស្សនា សត្វសមុទ្រកម្រទាំងនោះ មានសត្វផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ផ្កាថ្ម ជាដើម។ នេះជាការលើកឡើង ពីសំណាក់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីអំពីការអភិរក្សប្រទេសសត្វសមុទ្រកំពុងរង់គ្រោះថ្នាក់ ដើម្បីទេសចរណ៍ធម្មជាតិ ដែលបានរៀបចំនៅសាលាក្រុងកែប នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់សមត្ថកិច្ច មន្ត្រីជំនាញ ប្រជានេសាទនោះទេ…



