ខេត្តកំពត មានសក្តានុពលខ្លាំងសម្រាប់អ្នករកស៊ីក្នុងវិស័យមីក្រូធុនតូច-មធ្យម

ខេត្តកំពត មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ២៥​កន្លែង ក្នុងនោះ​មាន​ទាំងតំបន់​សមុទ្រ​, ទឹកធ្លាក់​, ព្រៃកោងកាង និង​តំបន់​ព្រៃភ្នំ​…ជាដើម​។ លើសពីនេះ, ផលិតផល​កសិកម្មរបស់ខេត្តជាប់មាត់សមុទ្រមួយនេះក៏មានភាពលេចធ្លោថែមទៀត  ដែលមាន​នូវម្រេចសម្គាល់ភូមិសាស្ត្រ ដោយបានការទទួលស្គាល់ពីទីផ្សារពិភពលោក ផ្លែទុរេន និងវាលស្រែអំបិលប្រមាណ៤០០០ហិកតា ផងដែរ។ ទាំងនេះ ជាសក្តានុពលដ៏សម្បូរបែប សម្រាប់អ្នកប្រកបរបរ នៅក្នុងវិស័យសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs)។​​ រៀងរាល់សប្តាហ៍ មានភ្ញៀវទេសចរប្រមាណ៥ម៉ឺននាក់ មកលេងកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានា​​ នៅក្នុងទឹកដីខេត្តកំពត ដោយភាគច្រើន គឺជាភ្ញៀវជាតិ។ នេះជាការ​លើក​ឡើងរបស់លោក សយ ស៊ី​ណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​ដែលអ្នកទេសចរទៅ​កម្សាន្តនៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​, ទឹកឈូ​, កំពង់ត្រាច​, ភ្នំ​ឈ្ងោក​, ដូង​ទេរ​, ព្រែក​ត្នោត​, ព្រែក​កំពត​, ឧទ្យាន​ដងព្រែក​, ទឹកធ្លាក់​តា​ដា​, ទំនប់​ម្លិ​ច​,…