សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្តេជ្ញាលើកកម្ពស់អាជីវកម្មរបស់អ្នកខេត្តកំពត-កែប ឱ្យមានដំណើរការកាន់តែល្អប្រសើរ

កំពត៖ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្តេជ្ញាថា នឹងជួយលើកកម្ពស់អាជីវកម្មនៅក្នុងខេត្តកំពត និងខេត្តកែប ឱ្យមានដំណើរការកាន់តែល្អ ហើយក្នុងរយៈពេល៣ឆ្នាំដំបូងនេះ សមាគមនឹងកៀរគរទុនវិនិយោគយ៉ាងហោចឱ្យបាន ១០លានដុល្លារ ខណៈដែលអង្គការដៃគូ អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មគាំទ្រ និងជួយសហការគ្រប់ពេលវេលា។ ក្នុងពិធីសម្ភោធសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេតកំពត-កែប ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកំពត-កែប លោក ឃឹម ប៊ុនឡែន បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខេត្តកំពត-កែប ថ្ងៃនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបង្កើតសាខាថ្មីរបស់ខ្លួន ក្នុងគោលបំណង់ជួយពង្រឹងសមត្ថភាពសមាជិក ផ្តល់ទុនវិនិយោគ ផ្តល់ចំណេះជំនាញបន្លែម ដើម្បីមានចក្ខុវិស័យវែងឆ្ងាយក្នុងការរក្សានិរន្តរភាពអាជីកម្មរបស់ខ្លួន។ សមាគមបានប្តេជ្ញាចិត្តថា នឹងជួយធ្វើឱ្យអាជីកម្មក្នុងខេត្តកំពត-កែប កាន់តែរីកចម្រើន និងមានភាពល្អប្រសើជាងមុន ហើយក្នុងរយៈពេលបីឆ្នាំដំបូងនេះ សមាគមនឹងខិតខំកៀរគរទុនវិនិយោគនៅខេត្តកំពត-កែប ឱ្យបានយ៉ាងហោច១០លានដុល្លារ។ ជាមួយគ្នានេះដែរ លោក…

អេដ អេ អាកស្យុង នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់នៅ​តំបន់ឆ្នេរ ដើម្បីលើកកម្ពស់​ជីវភាពពលរដ្ឋ​

អង្គការ អេដ អេ អាកស្យុង (AEA) នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់ទៅកាន់សហគមន៍​នេសាទជាច្រើនទៀត ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ឆ្នេរ និងការអប់រំ​របស់កុមារ​។ នេះបើតាមការបញ្ជាក់របស់ លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជា​នៃអង្គការអេដ អេ អាកស្យុង។ ឆន្ទៈពង្រីកវិសាលភាពគម្រោងចិញ្ចឹមសត្វ ដល់ប្រជាកសិករនៅតំបន់ឆ្នេរនេះ គឺធ្វើ​ឡើងស្របនឹងការអំពាវនាវរបស់ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុង​ទិវា​មច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋបង្កើនការចិញ្ចឹម​ត្រី និងវារីសត្វ​ផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ​ដើម្បី​ធានា​សន្តិសុខស្បៀង និង​តម្រូវការ​បរិភោគ​ប្រចាំថ្ងៃ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងកសិកម្ម បង្កើនការស្រាវជ្រាវ ការភ្ញាស់ពូជត្រី ការចែកចាយ និងបន្តអភិរក្សប្រភេទត្រីកម្រៗបន្ថែមទៀតដែរ។ ​…

ដៃគូវិស័យឯកជន អង្គការសមាគម នឹងវិនិយោគបន្ថែមលើការចិញ្ចឹមត្រីឆ្ពង់ នៅសហគមន៍ត្រពាំងសង្កែ

កំពត៖ ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានឱ្យដឹងថា ដើម្បីធានាចរន្តសាច់ប្រាក់របស់អង្គការម្ចាស់ជំនួយឲ្យមានលំហូរចុះឡើងនៅក្នុងដៃរបស់ប្រជាសហគមន៍បានយូរអង្វែង ដៃគូមកពីវិស័យឯងជន ដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោយពីបានចុះពិនិត្យ បានសន្យាថា នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូនឱ្យត្រូវតាមស្តង់ដាអនាម័យ។ លោក វន សំភាស់ បានឱ្យដឹងដូចនេះ ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងឱកាសទីផ្សារលើវារីវប្បកម្ម និងអេកូទេសចរណ៍របស់សហគមន៍នោះផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមជាគណៈធិបតីពីសំណាក់ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នកផលិតចំណីអាហារកម្ពុជា, លោកស្រី អ៊ុត កល្យាណ អនុប្រធានគម្រោងហាវែស III ផងដែរ ដើម្បីបង្ហាញពី ១.សុវត្ថិភាពចំណីអាហារ…