សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងអង្គការ អេដ អេ អាកស្យុង ដាក់ទុនរួមគ្នាពង្រីកបណ្តាញទឹកស្អាតនៅខេត្តជាប់សមុទ្រ

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង (Aide et Action) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងពង្រីកបណ្តាញបំពង់ទឹកស្អាតក្នុងខេត្តជាប់សមុទ្រ គឺខេត្តកំពត និងខេត្តព្រះសីហនុដែលមានទុនវិនិយោគសរុបជាង៣២ម៉ឺនដុល្លារអាមេរិក។ តាមរយៈគម្រោងនេះទៀតសាត នឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ទឹកស្អាតក្នុងខេត្តកែប និងខេត្តកោះកុងផងដែរ។ គម្រោងពង្រីកបណ្តាញបំពង់ទឹកស្អាតនឹងអនុវត្តនៅក្នុងខេត្តគោលដៅចំនួន២ គឺខេត្តកំពត និងខេត្តព្រះសីហនុ។ តំបន់ដែលនឹងទទួលគម្រោងទឹកស្អាតនេះ គឺស្ថិតនៅក្នុងស្រុកកំពង់ត្រាចនៃខេត្តកំពត (ឃុំឫស្សីស្រុកខាងលិច និងឃុំស្វាយទងខាងត្បូង)។ សម្រាប់ខេត្តព្រះសីហនុ មានឃុំអូរបាក់រទេះ និងឃុំចំការលួង ដែលគោលដៅទាំងនេះនឹងផ្តល់ផលដល់ប្រជាជនចំនួនជាង៦ពាន់នាក់។ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាកស្យុង លោក វន សំភាស់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តាមរយៈគម្រោងពង្រីកបណ្តាញទឹកស្អាតនេះ នឹងអាចនាំទឹកស្អាតចូលទៅដល់ប្រជាជននៅតាមខេត្តជាប់សមុទ្រប្រើប្រាស់បានគ្រប់គ្រាន់ ដោយគម្រោងនេះនឹងធ្វើឡើងក្នុងរយៈពេល៦ខែ…

French NGO Offers $2M in Educational Aid for Kids

The French NGO Action Education (AEA), and its partners, announced the distribution of 150,000 exercise books, 12,000 school uniforms, 6,000 backpacks, and 5,000 bicycles to disadvantaged primary schoolchildren across Cambodia. “These materials are funded by the Education A Child [EAC]…

សត្វកម្រក្នុងសមុទ្រជាកត្តាជួយលើកកម្ពស់ដល់វិស័យទេសចរណ៍ ដែលទាមទារការអភិរក្សឲ្យបានល្អ

កែប៖ សត្វសមុទ្រដែលកំពុងរងគ្រោះថ្នាក់មាន ២៩ប្រភេទ បើមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទអាចរួមគ្នា អភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រទាំងនោះឲ្យបានល្អ ខេត្តកែប នឹងបំពេញគ្រប់លក្ខខណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពលទាំងអស់ ហើយភ្ញៀវទេសចរពិតជានឹងមកលេងច្រើន ជាពិសេសតាមប្រជុំកោះទាំង១៣ ដើម្បីទៅទស្សនា សត្វសមុទ្រកម្រទាំងនោះ មានសត្វផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ផ្កាថ្ម ជាដើម។ នេះជាការលើកឡើង ពីសំណាក់លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីអំពីការអភិរក្សប្រទេសសត្វសមុទ្រកំពុងរង់គ្រោះថ្នាក់ ដើម្បីទេសចរណ៍ធម្មជាតិ ដែលបានរៀបចំនៅសាលាក្រុងកែប នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់សមត្ថកិច្ច មន្ត្រីជំនាញ ប្រជានេសាទនោះទេ…