
ដៃគូវិស័យឯកជន អង្គការសមាគម នឹងវិនិយោគបន្ថែមលើការចិញ្ចឹមត្រីឆ្ពង់ នៅសហគមន៍ត្រពាំងសង្កែ
កំពត៖ ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានឱ្យដឹងថា ដើម្បីធានាចរន្តសាច់ប្រាក់របស់អង្គការម្ចាស់ជំនួយឲ្យមានលំហូរចុះឡើងនៅក្នុងដៃរបស់ប្រជាសហគមន៍បានយូរអង្វែង ដៃគូមកពីវិស័យឯងជន ដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោយពីបានចុះពិនិត្យ បានសន្យាថា នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូនឱ្យត្រូវតាមស្តង់ដាអនាម័យ។ លោក វន សំភាស់ បានឱ្យដឹងដូចនេះ ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងឱកាសទីផ្សារលើវារីវប្បកម្ម និងអេកូទេសចរណ៍របស់សហគមន៍នោះផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមជាគណៈធិបតីពីសំណាក់ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នកផលិតចំណីអាហារកម្ពុជា, លោកស្រី អ៊ុត កល្យាណ អនុប្រធានគម្រោងហាវែស III ផងដែរ ដើម្បីបង្ហាញពី ១.សុវត្ថិភាពចំណីអាហារ…



