អង្គការ អេដ អេ អាកស្យុង បន្តបេសកម្មរបស់ខ្លួន ដើម្បីគាំទ្ររាជរដ្ឋាភិបាលកែប្រែប្រព័ន្ធអប់រំកុមារទទួលបានជោគជ័យខ្ពស់

អង្គការ អេដ អេ អាកស្យុង ដាក់គោលដៅខ្ពស់ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសអង្គការដៃគូរពាក់ព័ន្ធ ដើម្បីផ្ដល់ការគាំទ្រដល់សកម្មភាពនានា ធ្វើយ៉ាងណាឲ្យកុមារតូចមានការកែប្រែបដិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។   ថ្លែងប្រាប់សារព័ត៌មានត្នោតញូស៌ (TNAOT News) កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាកស្យុង បានលើកឡើងថាកន្លងមកអង្គការបានធ្វើការួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដោយបានវិនិយោគថវិការប្រមាណជិត១០០លានដុល្លារសហរដ្ឋអាមេរិករួចហើយ ដើម្បីអនុវត្តន៍លើគម្រោងកុមារដែលជួបការលំបាក និងកុមារបោះបង់ការសិក្សា ឬក្រៅសាលា ដែលអង្គការបាននឹងកំពុងអនុវត្តន៍នៅលើក្របខ័ណ្ឌជាង ១៧០០ សាលារៀន។ លោកបានបន្ថែមថា បច្ចុប្បន្នអង្គការ អេដ អេ អាកស្យុង ក៏បាននិងកំពុងផ្ដល់បដិភាគថវិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលសរុបជាង៤០…