អេដ អេ អាកស្យុង នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់នៅ​តំបន់ឆ្នេរ ដើម្បីលើកកម្ពស់​ជីវភាពពលរដ្ឋ​

អង្គការ អេដ អេ អាកស្យុង (AEA) នឹងពង្រីកគម្រោងចិញ្ចឹមត្រីឆ្ពង់ទៅកាន់សហគមន៍​នេសាទជាច្រើនទៀត ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ឆ្នេរ និងការអប់រំ​របស់កុមារ​។ នេះបើតាមការបញ្ជាក់របស់ លោក វន សំភាស់ នាយកប្រចាំប្រទេសកម្ពុជា​នៃអង្គការអេដ អេ អាកស្យុង។ ឆន្ទៈពង្រីកវិសាលភាពគម្រោងចិញ្ចឹមសត្វ ដល់ប្រជាកសិករនៅតំបន់ឆ្នេរនេះ គឺធ្វើ​ឡើងស្របនឹងការអំពាវនាវរបស់ សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុង​ទិវា​មច្ឆជាតិ លើកទី១៩ នៅថ្ងៃទី១ កក្កដានេះ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យពលរដ្ឋបង្កើនការចិញ្ចឹម​ត្រី និងវារីសត្វ​ផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ​ដើម្បី​ធានា​សន្តិសុខស្បៀង និង​តម្រូវការ​បរិភោគ​ប្រចាំថ្ងៃ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងកសិកម្ម បង្កើនការស្រាវជ្រាវ ការភ្ញាស់ពូជត្រី ការចែកចាយ និងបន្តអភិរក្សប្រភេទត្រីកម្រៗបន្ថែមទៀតដែរ។ ​…

ដៃគូវិស័យឯកជន អង្គការសមាគម នឹងវិនិយោគបន្ថែមលើការចិញ្ចឹមត្រីឆ្ពង់ នៅសហគមន៍ត្រពាំងសង្កែ

កំពត៖ ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានឱ្យដឹងថា ដើម្បីធានាចរន្តសាច់ប្រាក់របស់អង្គការម្ចាស់ជំនួយឲ្យមានលំហូរចុះឡើងនៅក្នុងដៃរបស់ប្រជាសហគមន៍បានយូរអង្វែង ដៃគូមកពីវិស័យឯងជន ដៃគូម្ចាស់ជំនួយ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ក្រោយពីបានចុះពិនិត្យ បានសន្យាថា នឹងរកវិធីជួយវិនិយោគបន្ថែមទៅលើការចិញ្ចឹមត្រីឆ្ពង់ ការវេចខ្ចប់ ការបង្កក និងការដឹកជញ្ជូនឱ្យត្រូវតាមស្តង់ដាអនាម័យ។ លោក វន សំភាស់ បានឱ្យដឹងដូចនេះ ក្នុងកិច្ចពិភាក្សាស្តីពីបញ្ហាប្រឈម និងឱកាសទីផ្សារលើវារីវប្បកម្ម និងអេកូទេសចរណ៍របស់សហគមន៍នោះផងដែរ។ ក្រៅពីនេះ ក៏មានការចូលរួមជាគណៈធិបតីពីសំណាក់ លោក មៀវ សុខទ្រី ប្រធានសមាគម អ្នកផលិតចំណីអាហារកម្ពុជា, លោកស្រី អ៊ុត កល្យាណ អនុប្រធានគម្រោងហាវែស III ផងដែរ ដើម្បីបង្ហាញពី ១.សុវត្ថិភាពចំណីអាហារ…

អាជ្ញាធរ និងភាគីពាក់ព័ន្ធលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឲ្យបន្តបញ្ជូនកូនទៅសាលា

សៀមរាប៖ អាជ្ញាធរស្រុកពួក ក្នុងខេត្តសៀមរាប និងអង្គការដៃគូ បានធ្វើការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ត្រូវជម្នះក្នុងការបញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់គ្នា ព្រោះមានតែការអប់រំទេ ដែលអាចកែប្រែជីវិតពួកគេឲ្យបានប្រសើរឡើង។ ប្រធានកម្មវិធីអប់រំ នៃអង្គការ អេដ អេ អាក់ស្យុង(Aide et Action) លោកយិន សៀងសុមេធ នៅក្នុងកម្មវិធីអបអរសាទរ ខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ “វិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាត្រកៀត ឃុំមុខប៉ែន ស្រុកពួក នៅថ្ងៃទី០៧មិថុនានេះ លើកឡើងថា អស់រយៈពេលជាង៥ឆ្នាំមកនេះ អង្គការ អេដ អេ អាក់ស្យុង បានជួយគាំទ្រកុមារប្រមាណជាង៤ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់បានទៅសាលារៀន ជាមួយគ្នានេះ ដោយមានកាសហការជួយអង្គការដៃគូ…