អង្គការAEA បន្តផ្ដល់ជួយជំនួយមនុស្សធម៌ និងសម្ភារសិក្សាមួយចំនួនទៅកាន់កុមារជាង២ម៉ឺននាក់ ដែលត្រលប់ពីប្រទេសថៃ

ដើម្បីចូលរួមជាមួយរដ្ឋាភិបាល និង ក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតទៅលើការជម្រុញឱ្យកុមារចំនាកស្រុកពីប្រទេសថៃ ត្រលប់មកស្រុកកំណើត មានលទ្ធភាពបានចូលរៀនឡើងវិញ អង្គការ អេដ អេ អាក់ស្យុង គ្រោងនឹងផ្ដល់ជំនួយមនុស្សធម៌ រួមជាមួយសំភារសិក្សាមួយចំនួន ទៅកាន់កុមារជាង២ម៉ឺននាក់នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមការលើកឡើង លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot កាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា អង្គការ AEA គ្រោងនឹងជួយផ្ដល់ជាមធ្យោបាយធ្វើដំណើរ និង សំភារៈសិក្សាមួយចំនួនទៅដល់កុមារចំនួនជាង២ម៉ឺននាក់ ដែលមានឪពុកម្ដាយធ្វើការនៅប្រទេសថៃ ហើយបានវិលត្រលប់មកកម្ពុជាវិញ ខណៈលោកមើលឃើញថា កុមារភាគច្រើន គឺមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រពីគ្រប់សមភាគី និងអង្គការដៃគូរអភិវឌ្ឍនានចូលរួមជួយទៅកាន់ពួកគេ។…

រយៈពេលជិត១០ឆ្នាំ AEA បានផ្ដល់កង់ប្រមាណជាង២៥ ០០០ គ្រឿង ជូនកុមារងាយរងគ្រោះ និងក្រីក្រ នៅទូទាំងរាជធានី-ខេត្ត

ដោយមើលឃើញនៅទុក្ខលំបាកសម្រាប់កុមារតូចៗ ដែលសិក្សានៅកម្រិតបឋមសិក្សានៅតាមបណ្ដាខេត្តគោលដៅ ដែលជួបប្រទះបញ្ហាខ្វះខាតមធ្យោបាយធ្វើដំណើរៀនសូត្រ និង សង្កេតឃើញថា កុមារមួយចំនួនរស់នៅឆ្ងាយពីសាលារៀន ពិបាកក្នុងការធ្វើដំណើរទៅកាន់សាលា អង្គការ អេដ អេ អាក់ស្យុង ក្នុងភាពជាដៃគូជាមួយនិង មូលនិធិ Education Above All Foundation បានផ្ដល់កង់សរុបចំនួនជាង ២៥ ០០០គ្រឿងដល់កុមារដែលងាយរងគ្រោះ និងមានជីវភាពខ្វះខាតនៅទូទាំង២៥រាជធានី-ខេត្ត ដើម្បីឱ្យពួកគេមានលទ្ធមានមធ្យោបាយគ្រប់គ្រាន់ទៅសិក្សារៀនសូត្រនៅសាលារៀន។ លោក វន សំភាស់ ប្រធានអង្គការ អេដ អេ អាក់ស្យុង (AEA) បានប្រាប់សារព័ត៌មាន Tnaot អំឡុងពេលទៅចូលរួមពិធីប្រគល់ ទទួលសម្ភារៈសិក្សា កង់ ឡាបូលាងសម្អាតដៃ និងម៉ាស៊ីនចម្រោះទឹកស្អាត ជូនដល់កុមារជួបការលំបាក កាលពីថ្ងៃម្សិលមិញថា AEA…