
ជំនួយសង្គ្រោះបន្ទាន់របស់អង្គការ អេដ អេ អាកស្យុង (AEA) បានផ្ដល់ទៅកាន់ពលរដ្ឋ និង កុមារនៅជំរំជនភៀសសឹកខេត្តព្រះវិហារ និងឧត្តរមានជ័យ
កាលពីពេលថ្មីៗនេះ អង្គការ អេដ អេ អាកស្យុង (AEA) ក្នុងភាពជាដៃគូជាមួយ មូលនិធិដើម្បីការអប់រំ (Education Above All Foundation) បានរួមដំណើរជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ ធ្វើទស្សនៈកិច្ចស្ថានភាព សាលារៀន ចំនួន៨ នៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម នាពេលថ្មីៗ កន្លងមកនេះ។ ក្នុងដំណើរទស្សនៈកិច្ចនេះ អង្គការ អេដ អេ អាកស្យុង បានរួមចំណែកជាមួយក្រសួងក្នុងការផ្តល់នូវសម្ភារៈសិក្សា ឌីជីថល ជាកុំព្យូទ័របន្ទះ (iPad) ៦០គ្រឿង និងកុំព្យូទ័រ (All-in-one)…



