អង្គការAEA ផ្ដល់កុំព្យូទ័រ និងថេបប្លែតជាច្រើនគ្រឿង ដល់សាលារៀននៅតាមខេត្តគោលដៅចំនួន១០

អង្គការអេដ អេ អាក់ស្យុង បន្តចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងទៅលើការបណ្ដុះណ្ដាលការប្រាស់កម្មវិធីថ្នាលបឋម PLP (Primary Learning Program) ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាមួយនិងការផ្ដល់នៅកុំព្យូទ័រ និងថេបប្លេតជាច្រើនគ្រឿងដល់សាលារៀននៅតាមបណ្ដាខេត្តគោលដៅចំនួន១០ ដើម្បីពង្រឹងការអប់រំនៅកម្ពុជាចំពោះកម្រិតចាប់ពីថ្នាក់ទី១ដល់ទី៦។

លោក វន ​សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង(AEA) បានប្រាប់សារព័ត៌មាន Tnaot News នៅព្រឹកថ្ងៃនេះថា មកទល់និងពេលនេះ AEA បានចូលរួមសកម្មភាព និងរួមចំណែកជាច្រើនជាមួយក្រសួងអប់រំ ដើម្បីជួយឱ្យកុមារមានមាតិការអប់រំដ៍ច្រើនសម្បូរបែប ជាពិសេអនុញ្ញាតិឱ្យពួកគេអាចពង្រឹងទៅលើការរៀនសូត្រ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ការបណ្ដុះបណ្ដាល និងបំប៉នចំនេះដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀននៅតាមសាលា ដែលជួបប្រទះកង្វះខាតសំភារៈសិក្សា។

លោកបានបន្ថែមថា បច្ចុប្បន្នខេត្តដែលជាគោលដៅដែលអង្គការអេដ អេ អាក់ស្យុង បានផ្ដល់ជាសំភារៈ និងបច្ចេកទេសនានា ក្នុងការបម្រើដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការរៀនសូត្ររបស់សិស្សានុសិស្សមានដូចជា ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កែប កំពត កោះកុង និងខេត្តព្រះសីហនុជាដើម។

លោក វន ​សំភាស់ ក៏បានស្នើសុំទៅកាន់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសសាលារៀននៅតាមជនបទដាច់ស្រយាល ចូលរួមជាមួយអង្គការអេដ អេ អាក់ស្យុង ដើម្បីជួយបំពេញនៅឧបករណ៍ និងសំភារៈមួយចំនួនដូចជា កុំព្យូទ័រ ថេបប្លេត ដើម្បីឱ្យការបណ្ដុះបណ្ដាលការប្រាស់កម្មវិធីថ្នាលបឋមPLP អនុវត្តន៍ទៅបានដោយជោគជ័យ ខណៈបច្ចុប្បន្ន អង្គការ AEA បានឧបត្ថម្ភនៅកុំព្យូទ័រមួយចំនួនទៅកាន់ជាង ២០០សាលារៀន នៅតាមបណ្ដាខេត្តគោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ ខ្ញុំពិតជាចង់ឃើញសាលារៀននៅទូទាំងប្រទេស បន្តចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈការអនុវត្តន៍នៃការប្រាស់កម្មវិធីថ្នាលបឋមPLP ដោយចូលរួមផ្ដល់នូវសំភារៈ បច្ចេកទេស និងឧបករណ៍គ្រប់គ្រាន់ ដើម្បីបម្រើឱ្យការបណ្ដុះបណ្ដាលពេញលេញ នឹងទទួលបានជោគជ័យខ្ពស់” ។

លោកបានសង្កត់ធ្ងន់ថា AEA បានចូលរួមចំណែកផ្ដល់នៅកុំព្យូទ័រ ថេបប្លេត និងបន្ទប់ពិសោធន៍ដល់កខេត្តចំនួន ២៣ ដើម្បីជួយសម្រួលដល់គំនិតផ្តួចផ្តើមនេះ ខណៈកម្មវិធីថ្នាលបឋមPLP គឺតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធអប់រំនៅកម្រិតបឋមសិក្សាដែលរួមបញ្ចូលដោយការសិក្សាតាមប្រព័ន្ធឌីជីថល ដោយផ្តោតលើការបង្រៀន និង ការវាយតម្លៃជាបន្តបន្ទាប់សម្រាប់គ្រូ និងសិស្សនាពេលអនាគត។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡាបានប្រកាសដាក់ឱអនុវត្តន៏ការប្រាស់កម្មវិធីថ្នាលបឋមPLP (Primary Learning Program) តាំងពីដើមឆ្នាំ២០២៥ ដែលវាគឺជាវេទិកាអប់រំឌីជីថលសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ទី៦ ដែលគាំទ្រដល់សិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា និងមន្ត្រីអប់រំតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ខណៈមកទល់និងពេលនេះ កម្មវិធីមួយនេះ វាបានគ្របដណ្តប់ចំនួនជាង 7,300 សាលា នឹងបានផ្ដល់អត្ថប្រយោជន៍ដល់សិស្ស ជាង ២លាននាក់ និងគ្រូបង្រៀន ៦៧ ០០០នាក់៕


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ត្នោត កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *