កុមាររីករាយ អានសៀវភៅក្នុងជំរំភៀសខ្លួន

ពោធិ៍សាត់៖ អង្គការ អេដ អេ អាកស្យុង បានបង្កើតបណ្ណាល័យក្នុងជំរំភៀសខ្លួន នៅស្រុក វាលវែង ខេត្តពោធិ៍សាត់ ដើម្បីឲ្យកុមារទទួលបានការរៀនសូត្រ និងចំណេះដឹង។ បណ្ណាល័យតូចនេះ បានផ្តល់ភាពរីករាយ ដោយពួកគេបានអានសៀវភៅ និងផាត់ពណ៌នៅលើរូបភាព ក្រោយខកខានរៀនជាងមួយសប្តាហ៍។ ជាពិសេសជួយកាត់បន្ថយភាពភ័យខ្លាច របស់កុមារភៀសសឹកជាច្រើន និងសម្រាលអារម្មណ៍នឹកផ្ទះ នឹកសាលា ផងដែរ។


សេចក្តីបញ្ជាក់៖ អត្ថបទនេះត្រូវបានចុះផ្សាយជាលើកដំបូងនៅលើគេហទំព័រសារព័ត៌មាន ថ្មីៗ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយឡើងវិញនៅទីនេះដោយមានការអនុញ្ញាត។ សូមចុច ទីនេះ  ដើម្បីអានអត្ថបទដើម។

Leave a Reply

Your email address will not be published. Required fields are marked *