សិស្សានុសិស្ស ជាង ១៧០០ នាក់ចូលរួមអបទរសាទរទិវាអន្តរជាតិ នៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព”

បាត់ដំបង៖ សាលាបឋមសិក្សាព្រែកទាល់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំកោះជីវាំងដែលស្ថិតស្រុកឯកភ្នំ ខេត្តបាត់ដំបូង ដោយមានកុមារ-កុមារីជាង ១៧០០ នាក់ បានចូលរួមកម្មវិធីអបទរសាទរទិវាអន្តរជាតិនៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព” ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤ នៅសហគមន៍បឹងទន្លេសាប

លោក វន ពិសី នាយកសាលាសាលាបឋមសិក្សាព្រែកទាល់បានប្រាប់ឲ្យដឹងថា សាលាបឋមសិក្សាភូមិនព្រែកទាល់ ឃុំកោះជីវាំង ស្រុកស្រុកឯកភ្នំ ខេត្តបាត់ដំបូង ដោយមានសិស្សានុសិស្សមានចំនួន ២៨០ នាក់ក្នុងនោះកុមារី ១៣២ នាក់ចាប់ពីថ្នាក់មតេ្តយ្យសហគមន៍រហូតដល់ថ្នាក់ទី៦ ហើយសិស្សានុសិស្សទាំងនេះ ពួកគេជាកូនចៅបងប្អូនរស់នៅតាមដងបឹងទន្លេសាប ពីមុខសាលាស្ថិតនៅលើផ្ទៃទឹក ដោយមានសប្បុរជនបានជួយឲ្យកសាងសាលានេះរហូតដល់ឆ្នាំ ២០១៩ រួចរាល់ស្ថាពរ។

ចំណែកលោកលោក ងឿម វិច្ឆិកា គ្រូបង្រៀនអនុវិទ្យាល័យឃុំកោះជីវាំងបាននិយាយថា សាលារបស់លោកសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំកោះជីវាំង ហើយកុមារ-កុមារីជាង ៣៤២ នាក់ក្នុងនោះមានកុមារី១៩៧នាក់ ចំពោះអនុវិទ្យាល័យឃុំកោះជីវាំងមានចំនួនច្រើន ដោយសារនេះមានថ្នាក់ពីថ្នាក់ទី១ រហូដល់ថ្នាក់ទី ៩ ។ រីឯវិទ្យាល័យសិស្សទាំងនេះអាចទៅសិក្សាបន្តនៅតំបន់ដីគោកដូចគ្នាខេត្តបាត់ដំបង និងខេត្តសៀបរាម រូបលោកនឹងជួយសម្រលសម្រួលឲ្យពួកគេបានសិក្សាតែម្តង។

លោកគ្រូបង្រៀនបានបន្តថា សាលាលោកមានបណ្ណល័យសម្រាប់សិស្សានុសិស្ស អានសៀវភៅបានច្រើន ពីមុនពួកគេនៅពេលចេញលេងនាំគ្នាដើរលេង លេងកីឡាច្រើនដូចជាលេងកីឡាបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗ ។ បណ្ណល័យនេះជួយបង្កើនចំណេះដឹងផ្នែកអាន និងអក្សរសាស្រ្តខ្មែរតែស្គាល់ច្បាស់៕


អត្ថបទដោយ៖លី ភីលីព

ដកស្រង់ចេញពី គេហទំព័រ សារព័ត៌មាន ដើមអម្ពិល ចេញផ្សាយថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤

Newsletter Updates

Enter your email address below to subscribe to our newsletter

Leave a Reply

Your email address will not be published. Required fields are marked *