មនុស្សភាគច្រើនចូលចិត្តនិយាយ តែមិនចូលចិត្តសរសេរ លោក ជិន ប្រសិទ្ធ ជំរុញឲ្យយុវជនស្រលាញ់សំណេរ

ពេញ៖ សំណេរ គឺជាឯកសារដ៏សំខាន់ សម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះ យុវជនគួរតែងាកមកចាប់អារម្មណ៍ការសរសេរ ការតែងនិពន្ធ ឲ្យបានច្រើនជាងការអាន។ នេះជាលើកឡើងរបស់លោក ជិន ប្រសិទ្ធ មន្ត្រីកម្មវិធីនៃអង្គការ អេដ អាអាស្យុង នៅក្នុងវគ្គបណ្ដុះបណ្ដាលជំនាញសរសេរ ផលិតសៀវភៅ ទៅសិក្ខាកាមជាង១០រូប ពីក្លិបអ្នកនិពន្ធវ័យក្មេង នៅថ្ងៃទី១២ កក្កដានេះ។ វគ្គបណ្ដុះបណ្ដាលជំនាញសរសេរ ផលិតសៀវភៅ និងការបោះពុម្ព ដល់សិក្ខាកាមជាង១០រូបនេះ ប្រព្រឹត្តទៅនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ស្ថិតនៅអាគារលេខ១៩ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ ផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លោក ជិន ប្រសិទ្ធ មើលឃើញថា បច្ចុប្បន្ន…

អង្គការ AEA ជួយជ្រោមជ្រែងកសិករខេត្តព្រះសីហនុបង្កើនទិន្នផល និងចំណូលទ្វេដង

ភ្នំពេញ៖ ដើម្បីជួយដល់កសិករឱ្យមានចំណូលស្ថេរភាព និងបង្កើនទិន្នផលទ្វេដង អង្គការអេដ អេអាក ស្យុង (Aide et Action) បានគាំទ្រវគ្គបណ្ដុះបណ្តាលដាំដុះបន្លែ ក្រោមគម្រោង Co-Saved ។ គម្រោងនេះ  ផ្ដោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងថែទាំដំណាំ ជាពិសេសការប្រើប្រាស់គ្រាប់ពូជ ដែលធន់នឹងជំងឺ និងសត្វល្អិតចង្រៃ។ គ្រួសារចំនួន ១៨ ស្ថិតនៅខេត្តនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងអនុវត្តគម្រោងបណ្តុះបណ្តាលជំនាញដាំដុះបន្លែ ក្រោមគម្រោង Co-Saved។ ក្នុងវគ្គបណ្តុះបណ្តាលនេះ ប្រជាកសិករ ទទួលបាននូវជំនាញបណ្តុះពូជបន្លែគុណភាព ការគ្រប់គ្រងជំងឺ ឬសត្វល្អិត និងការធ្វើជីធម្មជាតិចិញ្ចឹមដាំដុះប្រកបដោយចីរភាព។  អង្គការ អេដ អេ អាកស្យុង(AEA) និងមន្ទីរកសិកម្មខេត្តព្រះសីហនុ បានសហការគ្នា…