អង្គការAEA ផ្ដល់កុំព្យូទ័រ និងថេបប្លែតជាច្រើនគ្រឿង ដល់សាលារៀននៅតាមខេត្តគោលដៅចំនួន១០

អង្គការអេដ អេ អាក់ស្យុង បន្តចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងទៅលើការបណ្ដុះណ្ដាលការប្រាស់កម្មវិធីថ្នាលបឋម PLP (Primary Learning Program) ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាមួយនិងការផ្ដល់នៅកុំព្យូទ័រ និងថេបប្លេតជាច្រើនគ្រឿងដល់សាលារៀននៅតាមបណ្ដាខេត្តគោលដៅចំនួន១០ ដើម្បីពង្រឹងការអប់រំនៅកម្ពុជាចំពោះកម្រិតចាប់ពីថ្នាក់ទី១ដល់ទី៦។ លោក វន ​សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង(AEA) បានប្រាប់សារព័ត៌មាន Tnaot News នៅព្រឹកថ្ងៃនេះថា មកទល់និងពេលនេះ AEA បានចូលរួមសកម្មភាព និងរួមចំណែកជាច្រើនជាមួយក្រសួងអប់រំ ដើម្បីជួយឱ្យកុមារមានមាតិការអប់រំដ៍ច្រើនសម្បូរបែប ជាពិសេអនុញ្ញាតិឱ្យពួកគេអាចពង្រឹងទៅលើការរៀនសូត្រ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ការបណ្ដុះបណ្ដាល និងបំប៉នចំនេះដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀននៅតាមសាលា ដែលជួបប្រទះកង្វះខាតសំភារៈសិក្សា។ លោកបានបន្ថែមថា បច្ចុប្បន្នខេត្តដែលជាគោលដៅដែលអង្គការអេដ…