
រយៈពេល២០ឆ្នាំ អង្គការ Aide et Action ចំណាយថវិកា ៥៦លានដុល្លារ ជួយដល់វិស័យអប់រំនៅកម្ពុជា
ភ្នំពេញ៖ អង្គការ អេដ អេ អាក់ស្យុង (Aide et Action) បានធ្វើពិធីខួបអនុស្សាវរីយ៍ លើកទី២០ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ អង្គការនេះ បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួននៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៣ ដោយបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធផ្សេងទៀត រហូតមកដល់ឆ្នាំ២០២៣។ អង្គការបាននិងកំពុងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចំនួន ៥៦ ដើម្បីចូលរួមចំណែកសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ តាមរយៈរបាយការណ៍ ក្នុងរយៈពេល ២០ឆ្នាំមកនេះ អង្គការបានសម្រេចនូវសមិទ្ធផលធំៗជាច្រើន រួមមាន ការអនុវត្តគម្រោងទូទាំង ២៥រាជធានី-ខេត្ត ក្នុងនោះគ្របដណ្តប់ចំនួន ១០០ក្រុង ស្រុក ខណ្ឌ ៨០០ឃុំ/សង្កាត់ និងនៅតាមសាលាមត្តេយ្យសិក្សាចំនួន៤០០…



