«កង់»ជាមធ្យោបាយដ៏សំខាន់នាំកុមារក្រីក្រនៅទីជនបទឆ្ពោះទៅរកវិជ្ជា

សៀមរាប៖ កង់ ជាមធ្យោបាយដ៏មានសារៈសំខាន់សម្រាប់កុមារនៅទីជនបទ ដែលមានផ្ទះ នៅឆ្ងាយពីសាលារៀន។ មធ្យោបាយធ្វើដំណើរនេះ មានសារៈសំខាន់ណាស់សម្រាប់ការសិក្សា របស់កុមារក្រីក្រ នៅទីជនបទ ដើម្បីទទួលបានការអប់រំ។ ដោយមើលឃើញពីសារៈសំខាន់ អង្គការ អ្ស័កស៊ិន អេឌ្យូខេស៊ិន កាលពីថ្ងៃទី៣១ ខែកក្កដា បានចូលរួមនាំយកសម្ភារៈសិក្សាមួយចំនួន ជាពិសេសកង់ សម្រាប់ចែកជូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅទីជនបទ។ ក្នុងនោះមានសាលាបឋមសិក្សាស្នួល អនុវិទ្យាល័យបឹងព្រីង និងសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ នៅក្នុងភូមិសាស្ត្រឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕

យុទ្ធនាការអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងសេដ្ឋកិច្ចបៃតង មានសារសំខាន់សម្រាប់ពលរដ្ឋ នៅតំបន់បឹងទន្លេសាប

បាត់ដំបង៖ អង្គការ Action Education និងបណ្ដាសាលានៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដ​បាត់ដំបង បានរៀបចំយុទ្ធនាការអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងសេដ្ឋកិច្ចបៃតង កាលពីថ្ងៃទី​៣០ ខែមិថុនា កន្លងទៅ។ យុទ្ធនាការនេះ រៀបចំឡើង ដើម្បីលើកកម្ពស់ការយល់ដឹងតាម​រយៈអប់រំផ្សារភ្ជាប់នឹងបរិស្ថាន និងជីវភាពរស់នៅតាមតំបន់លិចទឹកនៃបឹងទន្លេសាប ក៏​ដូចជាចូលរួមអបអរទិវាអន្តរជាតិសម្រាប់តំបន់ត្រូពិក។