admin

admin

ក្រុមហ៊ុន KS Seed សហការជាមួយអង្គការ អេដ អេ អាក់ ស្យុង ផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម និងផ្ដល់គ្រាប់ពូជជូនពលរដ្ឋប្រមាណជាង ២០០នាក់

ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ និង ជម្រុញឱ្យប្រជាកសិករអាចធ្វើកសិកម្មទទួលបានទិន្នផលខ្ពស់ ក្រុមហ៊ុន ខេ អេស ស៊ីដ (K.S Seed) ដោយបានទទួលការសហការគាំទ្រឧបត្ថម្ភពីអង្គការ អេដ អេ អាក់ស្យុង (AEA) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការផ្ដល់គ្រាំពូជ និង បណ្ដុះបណ្ដាលពលរដ្ឋប្រមាណជាង២០០នាក់ នៅក្នុងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ អំពីបច្ចេកទេសដាំដុះដំណាំកសិកម្ម និងការជ្រើសរើសគ្រាប់ពូជឱ្យបានត្រឹមត្រូវ។  លោក វន សំភាស់ នាយកប្រតិបត្តិអង្គការ អេដ អេ អាក់ស្យុង បានប្រាប់សារព័ត៌មាន Tnaot News កាលពីម្សិលមិញថា អង្គការ AEA បច្ចុប្បន្នបានធ្វើការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់…

អង្គការAEA ផ្ដល់កុំព្យូទ័រ និងថេបប្លែតជាច្រើនគ្រឿង ដល់សាលារៀននៅតាមខេត្តគោលដៅចំនួន១០

អង្គការអេដ អេ អាក់ស្យុង បន្តចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងទៅលើការបណ្ដុះណ្ដាលការប្រាស់កម្មវិធីថ្នាលបឋម PLP (Primary Learning Program) ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាមួយនិងការផ្ដល់នៅកុំព្យូទ័រ និងថេបប្លេតជាច្រើនគ្រឿងដល់សាលារៀននៅតាមបណ្ដាខេត្តគោលដៅចំនួន១០ ដើម្បីពង្រឹងការអប់រំនៅកម្ពុជាចំពោះកម្រិតចាប់ពីថ្នាក់ទី១ដល់ទី៦។ លោក វន ​សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង(AEA) បានប្រាប់សារព័ត៌មាន Tnaot News នៅព្រឹកថ្ងៃនេះថា មកទល់និងពេលនេះ AEA បានចូលរួមសកម្មភាព និងរួមចំណែកជាច្រើនជាមួយក្រសួងអប់រំ ដើម្បីជួយឱ្យកុមារមានមាតិការអប់រំដ៍ច្រើនសម្បូរបែប ជាពិសេអនុញ្ញាតិឱ្យពួកគេអាចពង្រឹងទៅលើការរៀនសូត្រ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ការបណ្ដុះបណ្ដាល និងបំប៉នចំនេះដឹងបន្ថែមដល់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀននៅតាមសាលា ដែលជួបប្រទះកង្វះខាតសំភារៈសិក្សា។ លោកបានបន្ថែមថា បច្ចុប្បន្នខេត្តដែលជាគោលដៅដែលអង្គការអេដ…

AEA Cambodia boosts education access for vulnerable families

Nop Sreymao / Khmer Times Synopsis: NGO distributes bicycles and learning materials to help poor households in underserved communities to keep their kids in school. Provincial officials and Aide et Action Cambodia representatives present bikes to students in the rural…

សេដ្ឋកិច្ចវិលជុំ បង្កើតការផ្លាស់ប្តូរវិជ្ជមានជីវភាពសហគមន៍នេសាទនៅបឹងទន្លេសាប

ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលមានរយៈពេលជិតបួនឆ្នាំ និងទទួលបានការឧបត្ថម្ភពីសហភាពអឺរ៉ុប បានឈានដល់ចំណុចបញ្ចប់ ដោយនាំមកនូវផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងចំពោះសហគមន៍នេសាទនៅតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប នៅតាមខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។គម្រោងនេះកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសហគមន៍មូលដ្ឋាន និងអាជ្ញាធរដែលពាក់ព័ន្ធ ជាមួយការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន។ ប្រជាជនជាង ២,០០០នាក់ និងសិស្សជាង ៣,២០០នាក់បានចូលរួមទទួលអត្ថប្រយោជន៍ពីការចូលប្រើប្រាស់ទឹកស្អាត និងការកែលម្អអនាម័យ។ ការរៀបចំបរិស្ថានក្នុងសាលារៀនក៏បានធ្វើឱ្យសិស្សជាង ២០,០០០នាក់ទទួលបានបរិយាកាសសិក្សាដែលសមស្រប និងមានសុវត្ថិភាពជាងមុន។ការជំរុញការផលិតផលិតផលមូលដ្ឋានដូចជា ទឹកឃ្មុំ ការបង្កើនទេសចរណ៍ធម្មជាតិ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏បានជួយបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមនេសាទ ពិសេសក្រុមដែលដឹកនាំដោយស្ត្រី។ គម្រោងបានផ្ដល់សមត្ថភាពថ្មីៗសម្រាប់សហគមន៍ក្នុងការស្វែងរកទីផ្សារកាន់តែធំ និងចូលរួមនៅក្នុងសេដ្ឋកិច្ចជាតិតាមរយៈវិធីប្រកបដោយនិរន្តរភាព។គម្រោងនេះក៏បាននាំគំនិតច្នៃប្រឌិតដូចជា “ឥដ្ឋអេកូ” ដែលគឺជាការកែច្នៃប្លាស្ទិកទម្ងន់ ៤,០០០ គីឡូក្រាម ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍។ រីឯផ្នែកអប់រំនៅក្នុងគម្រោងក៏បានផ្ដល់អាហារ អាហារូបករណ៍ និងសម្ភារៈសិក្សាជូនសិស្សប្រមាណ ១០,០០០នាក់ ដែលជាជំនួយសំខាន់សម្រាប់គ្រួសារ ខណៈដែលក្រុមស្ត្រីដឹកនាំក្នុងសហគមន៍ ក៏ទទួលបានឱកាសចូលរួមលើការផលិត…

ក្លិបអ្នកនិពន្ធវ័យក្មេង នឹងពង្រឹងសមត្ថភាពយុវជនឱ្យស្រលាញ់សំណេរ និងការនិពន្ធសៀវភៅ

ភ្នំពេញ៖ ដើម្បីលើកកម្ពស់សំណេរ និងការនិពន្ធសៀវភៅឱ្យកាន់តែមានភាពសម្បូរបែបនោះ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) និងអង្គការ អេដ អេ អាកស្យុង រួមទាំងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានផ្ដួចផ្ដើមគំនិត បង្កើតក្លិបបណ្តុះថ្នាលអ្នកនិពន្ធវ័យក្មេង ដើម្បីបណ្តុះពួកគេឲ្យចេះសរសេរ ផលិតសៀវភៅ និងការបោះពុម្ពផ្សាយ។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរបស់ក្លិបអ្នកនិពន្ធវ័យក្មេងនេះ គឺចង់បង្កើតគំនិតច្នៃប្រឌិតឱ្យលើសពីការអានទៅដល់យុវជន ។ មូលហេតុអ្វី? នោះក៏ព្រោះតែយុវជនភាគច្រើនចូលចិត្តអាន តែមិនសូវចូលចិត្តសរសេរ។ មែនទែនទៅ ការអាន ងាយស្រួលជាងការសរសេរ ដូចពាក្យមួយឃ្លាថា «ការអាន គឺជាការទទួល តែការសរសេរ គឺជាការផ្តល់»។  ក្នុងន័យនេះ យុវជនដែលនិយមការអាន ពិតជាទទួលបាននូវចំណេះដឹងពីរឿងរ៉ាវនៅក្នុងសៀវភៅ ឬឯកសារនានា ជាពិសេសអារម្មណ៍សប្បាយរីករាយ ទុក្ខសោក មួរមៅ ខឹងសម្បារ ទៅតាមខ្លឹមសាររបស់អ្នកនិពន្ធសៀវភៅនីមួយៗ។ ប៉ុន្តែពួកគេមិនទាន់ដឹងឡើយថា ការរៀបចំសំណេរឱ្យបានល្អ…

AEA supports children in improving digital skills

Khmer Times Kan Puthy, Director of the Primary Education Department at the Ministry of Education, Youth and Sport (MOEYS), stated that collaboration with Aide et Action Cambodia (AEA) aims to assist targeted schools through the use of technology in teaching…

អង្គការអេដ អេ អាកស្យុង បន្តគាំទ្រការអនុវត្តន៍ថ្នាលបឋមដើម្បីជួយដល់សាលារៀនគោលដៅដែលជួបការលំបាក

ប្រធានអង្គការ អេដ អេអាកស្យុង លោក វន សំភាស់ បានលើកឡើងថា អង្គការ AEA គឺតែងតែធ្វើការគាំទ្រមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលមានកុមារជួបប្រទះបញ្ហាលំបាកទៅលើការសិក្សារបស់ពួកគេ ជាពិសេសកុមារក្រីក្រ កុមារដែលមានឪពុកម្ដាយចំនាកស្រុក ឬកុមារនៅក្រៅសាលារៀនជាដើម ដើម្បីផ្ដល់ឱកាសអោយពួកគេបានសិក្សារៀនសូត្រទៅលើថ្នាលឌីជីថលប្រកបទៅដោយគុណភាព។ លោកបានលើកបន្ថែមថា បច្ចុប្បន្ន អង្គការ អេដ អេ អាក់ស្យុង បានជ្រើសរើសសាលារៀនគោលដៅមួយចំនួន ដើម្បីអោយអនុវត្តន៍កម្មវិធីសិក្សាទៅលើថ្នាលឌីជីថល និងបច្ចេកវិទ្យាដើម្បីអោយពួកគេដើទាន់សង្គមឌីជីថលកម្ម។ លោក បណ្ឌិត កាន់ ពុទ្ធី ប្រធាននាកដ្ឋានបឋមសិក្សា បានលើកឡើងថា ការសហការរវាងនាយកដ្ឋានបឋមសិក្សា និងក្រសួងអប់រំ យុវជន និង កីឡា ជាមួយអង្គការអេដ អេ អាកស្យុង…

អង្គការ អេដ អេ អាកស្យុង ជំរុញការអប់រំកុមារ​ផ្សារភ្ជាប់នឹងបច្ចេកវិទ្យា

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ការអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់កុមារ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល អង្គការ អេដ អេ អាកស្យុង កំពុងចូលរួមអនុវត្តកម្មវិធីថ្នាលបឋម តាមរយៈជំនួយឧបត្ថម្ភ មានទាំងថវិកាគាំទ្រ និងសម្ភារសិក្សា។ ជំនួយទាំងនេះ នឹងធ្វើឱ្យការសិក្សារបស់កុមារកាន់តែមានប្រសិទ្ធភាព និងមានភាពសកម្ម ដែលសមស្រប  នឹងតម្រូវការនៃសង្គមបច្ចេកវិទ្យាសតវត្សទី ២១។ អង្គការ អេដ អេ អាកស្យុង បានសហការជាមួយសាលារៀន និងសហគមន៍ជនបទ ដើម្បីជំរុញការអប់រំតាមរយៈបច្ចេកវិទ្យា។ តាមរយៈគម្រោងនេះ តាមសាលានីមួយៗនឹងទទួលបានកុំព្យូទ័រដើម្បីរៀនពីបច្ចេកវិទ្យា ហើយលោកគ្រូអ្នកគ្រូនឹងទទួលបានការបណ្ដុះបណ្ដាលបច្ចេកវិទ្យាបន្ថែមផងដែរ។ គម្រោងជំរុញការអប់រំបច្ចេកវិទ្យាដល់សិស្សនៅតំបន់ជនបទនេះ នឹងអនុវត្តនៅតាមសាលាបឋមសិក្សាគោលដៅក្នុងខេត្តចំនួន៣ មានខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ក្នុងការអនុវត្តគម្រោងនេះ អេដ អេ អាកស្យុង ទទួលបានការសម្របសម្រួលពីក្រសួងអប់រំ យុវជន…

ជិត ៤ឆ្នាំ គម្រោងបង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១ បាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ

ភ្នំពេញ៖ អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទ នៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ។ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៥នេះ អង្គការអុកស្វាម សហការជាមួយស្ថាប័ន អង្គការដៃគូ បានរៀបចំសិក្ខាសាលារួមគ្នា ស្តីពីការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប តាមរយៈសេដ្ឋកិច្ចវិលជុំ ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ប្រមាណជិត ១០០នាក់ ដោយបង្ហាញពីលទ្ធផលរបស់គម្រោងដែលសម្រេចបាន តាមរយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកបដោយចីរភាព ការការពារបរិស្ថាន និងនវានុវត្តន៍។ ឥទ្ធិពលគម្រោងនៅតំបន់ទន្លេសាបតាម រយៈការចូលរួមយ៉ាងសស្រាក់សស្រាំរបស់សហគមន៍ និងកិច្ចសហការអន្តរក្រសួង, គម្រោងនេះ បានបង្កើនលទ្ធភាពក្នុងការទទួលបានទឹកស្អាត អនាម័យ ការអប់រំ និងជម្រើសសម្រាប់ការចិញ្ចឹមជីវិតរបស់សហគមន៍ ក្នុងនោះ ពលរដ្ឋចំនួន ២.០០០នាក់ និងសិស្សចំនួន ៣.២០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់, រៀបចំឱ្យមានភាពប្រសើរឡើងនូវអនាម័យដល់សិស្សចំនួន…