admin

admin

អង្គការអេដ អេ អាកស្យុង ចំណាយថវិកា ២ម៉ឺនដុល្លារ ទិញសៀវភៅសម្រាប់ជនភៀសសឹក

ភ្នំពេញ៖ អង្គការអេដ អេ អាកស្យុង បានចំណាយថវិកា ២ម៉ឺនដុល្លារទិញសៀវភៅ ក្នុងពិព័រណ៍សៀវភៅលើកទី១២ ។ ក្នុងនោះសៀវភៅមួយចំណែក ត្រូវបានដាក់ក្នុងបណ្ណាល័យចល័ត និងដាក់តាមបណ្ណាល័យនានា ឱ្យជនភៀសសឹកអាន។ លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាកស្យុងប្រចាំកម្ពុជា  យល់ថា សៀវភៅមានសារសំខាន់ណាស់ និងបានផ្ដល់ចំណេះដឹងជាច្រើនសម្រាប់មនុស្សគ្រប់រូប។ ប្រធានអង្គការរូបនេះ ជឿជាក់ថា សៀវភៅដែលអង្គការអេដ អេ អាកស្យុង បានទិញនេះ នឹងជួយជំរុញការអាននៅតំបន់ភៀសសឹក ជាពិសេសសម្រាប់កុមារដែលខកខានរៀនសូត្រដោយសារការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា។  ក្នុងពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំ២០២៥នេះ លោក វន សំភាស់ បង្ហាញអារម្មណ៍រំភើប និងសាទរជាមួយអ្នកនិពន្ធទូទាំងប្រទេសដែលប្រឹងប្រែងនាំយកសៀវភៅជាច្រើន និងសុទ្ធសឹងជាប្រភពចំណេះដឹងដល់យុវជន-សិស្សានុសិស្ស។ ជាមួយគ្នានេះ លោក សំភាស់…

ពិធី​សម្ពោធ​អាគារ​សិក្សា​៣ខ្នង​នៅ​ទី​ដាច់ស្រយាល​ក្នុង​ខេត្ត​ក្រចេះ​​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋមន្ត្រី​អប់រំ

អាគារ​សិក្សា​ចំនួន​៣​ខ្នង​ស្ថិត​ក្នុង​ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​ដែល​ជា​ជំនួយ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ​អេដ អេ អាកស្យុង ​ត្រូវ​បាន​ដាក់​សម្ពោធ​ ដោយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​រដ្ឋមន្ត្រី​អប់រំ​ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មក​ចូលរួម​ដោយ​ផ្ទាល់​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​បរិវេន​សាលា​បឋម​សិក្សា​ត្រាំ​ដំ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បាន​ថ្លែង​ថា​​អំណរ​គុណ​ចំពោះ​អង្គការ​ទស្សនៈ​ពិភព​លោក និង​អង្គការ អេដ អេ អាក់ស្យុង ​ដែល​បាន​គាំទ្រ​ដល់​វិស័យ​អប់រំ​ លើក​ស្ទួយ​ ការ​ពារ​កុមារ​នៅ​កម្ពុជា​​។ លោក​ថា​ទោះ​បី​ទីតាំង​សាលា​នៅ​ឆ្ងាយ​តែ​លោក​ត្រូវ​តែ​ចូលរួម​ដើម្បី​លើក​ទឹកចិត្ត​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និង​អង្គការ​សប្បុរស​ធម៌​ទាំង​នេះ​។ លោក​ថា៖ «សូម​សំដែង​នូវ​ការ​គោរព​របស់​លោក​គ្រូ​អ្នក​គ្រូ​ដើម្បី​អាច​ឱ្យ​កូនៗ​របស់​យើង​នេះ​ដែល​នៅ​ទី​ឆ្ងាយ​បាន​ទទួល​នូវ​ការអប់រំ​ ខ្ញុំ​សូម​អរគុណ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​សុខ​ចិត្ត​ថា​ទៅ​នៅ​ទី​ឆ្ងាយ​ក៏​ត្រូវ​តែ​មក​ដើម្បី​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ថ្មី​ៗ​ទៀត​នេះ»។ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពិត​ជា​បាន​ជួយ​គាំទ្រ​ដល់​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើ​កម្ពស់​ធនធាន​មនុស្ស​នៅ​កម្ពុជា។ ​​បច្ចុប្បន្ន​កម្ពុជា​មាន​សាលា​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​១ម៉ឺន​សាលា​ ក្នុង​នោះ​ជាង​ ៧…

AEA នៅតែបន្តគាំទ្រក្រសួងអប់រំ ក្នុងការលើកកម្ពស់ការសិក្សាសម្រាប់កុមារជួបការលំបាក និងកុមារនៅក្រៅសាលារៀន

ដើម្បីចូលរួមលើកកម្ពស់ការសិក្សា និងចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយទៅដល់កុមារជួបការលំបាក និង កុមារដែលនៅក្រៅសាលារៀន ឱ្យទទួលបានការសិក្សាពេញលេញ អង្គការ អេដ អេ អាកស្យុង ( AEA) ក្រោមគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ផ្តល់មូលនិធិដោយ Edcuation Above All (EAA) ដែលជាលទ្ធផល គម្រោងនេះបានផ្តល់ឱកាសឱ្យកុមារជួបការលំបាក កុមារនៅក្រៅសាលា (OOSC) ប្រមាណ ១៣០,០០០នាក់ (ស្រី ៤៧%) ទទួលបានការសិក្សា និងបន្តការសិក្សានៅកម្រិតបឋមសិក្សា នៅតាមសាលាចំនួន ១,៧០០ នៅទូទាំងប្រទេសប្រមាណ ធៀបទៅនឹង គោលដៅ ១១៦,០០០នាក់។ ថ្លែងឱ្យដឹងនៅក្នុងពិធីសម្ភោធអគារសិក្សាចំនួន៣ខ្នង ១៣បន្ទប់ និងសមិទ្ធផលនានា…

ថ្នាក់​កុំព្យូទ័រ​នៅ​តាមបឋមសិក្សាក្នុង​ទី​ជនបទ​​​ជំរុញ​ការ​អប់រំ​ឌីជីថល បង្កើនគុណភាព​នៃការអប់រំ

អង្គការ អេដ អេ អាក់ស្យុង បាន​បន្ត​ផ្ដល់​ជំនួយ​ជា​កុំព្យូទ័រ​សម្រាប់​សាលា​បឋម​សិក្សា​នៅ​តាម​ទី​ជនបទ​ដើម្បី​ជំរុញ​ការ​សិក្សា​ផ្នែក​ឌីជីថល ​បន្ទាប់​ពី​​បាន​ជំរុញ​ការ​បង្កើត​ថ្នាក់​កុំព្យូទ័រ​បែប​នេះ​នៅ​តាម​សាលា​បឋម​សិក្សា​ជាង​១៥០​សាលា​រួច​ហើយ​។ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ​អង្គការ​នេះ​បាន​បន្ត​ផ្ដល់​កុំព្យូទ័រ​ដល់​សាលា​ចំនួន​២ទៀត​ គឺ​សាលាបឋមសិក្សា​ភូមិកណ្ដាល និង​សាលាបឋមសិក្សា​វាល​កន្សែង នៅ​ក្នុង​ស្រុក​ឆ្លង ខេត្ត​ក្រចេះ បន្ទាប់​ពី​បាន​ចុះ​វាយ​តម្លៃ​ដោយ​ផ្ទាល់​រួច​។ សាលា​នីមួយៗ​ត្រូវ​បាន​ផ្ដល់​កុំព្យូទ័រ​ចំនួន​១០​គ្រឿង​សម្រាប់​ការ​រៀបចំ​ថ្នាក់​កុំព្យូទ័រ​ក្នុង​សាលា​។ នាយក​សាលា​ភូមិ​កណ្ដាល​ លោក អន សិទ្ធី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្ដល់​ជូន​នេះ​ដោយ​តាម​រយៈ​ជំនួយ​នេះ​សាលា​នឹង​មាន​លទ្ធភាព​បណ្ដុះ​បណ្ដាល​គ្រូ​ និង​បង្កើត​ថ្នាក់​កុំព្យូទ័រ​សម្រាប់​សិស្ស​នៅ​សាលា​បឋម​លោក​តែ​ម្ដង​។ លោក​ថា៖ «បើ​យើង​មាន​កុំព្យូទ័រ​ហើយ​យើង​នឹង​បង្កើត​ជា​កម្មវិធី​ទៀត អាច​ថា​ក្នុង​មួយ​សប្ដាហ៍​អាច​មាន​១ម៉ោង ឬ​២​ម៉ោង​ ដើម្បី​ឱ្យ​សិស្ស​បាន​ចូល​សិក្សា​ថ្នាក់​កុំព្យូទ័រ​នេះ​។ បន្ទប់​នេះ​រៀប​ទុក​យូរ​ហើយ​រង់ចាំ​សំណាង​មក​ដល់​ឥឡូវ​បាន​មក​ដល់​មែន។ ខ្ញុំ​ត្រេកអរ​ណាស់!»។ ទោះ​ជា​យ៉ាងណា​ដើម្បី​ធានា​ដល់​ការ​បង្រៀន​ថ្នាក់​កុំព្យូទ័រ​សម្រាប់​កុមារ​នៅ​ជនបទ​នេះ​ក្នុង​មួយ​ថ្នាក់​តម្រូវ​យ៉ាង​ហោច​៣០​កុំព្យូទ័រ​ ដោយ​​ប្រធាន​អង្គការ​ អេដ អេ អាក់ស្យុង ប្រចាំ​កម្ពុជា​លោក វន សំភាស់ បាន​ជំរុញ​ដល់​សាលា​គួរ​បង្កើត​មូលនិធិ​សាលា​ និង​សហគមន៍​មួយ​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​បន្ថែម​​ទិញ​បន្ថែម​ដោយ​មាន​ជំនួយ​ពី​អង្គការ​ ដោយ​សហគមន៍​៥០%…

លោក វន សំភាស់ ចាត់ទុកកិច្ចការអ្នកស្ម័គ្រចិត្តតាមសហគមន៍ ជាកម្លាំងចលករដ៍សំខាន់សម្រាប់អភិវឌ្ឍន៍សង្គមជាតិ

ថ្ងៃទី៥ ខែធ្នូ គឺជាទិវាដ៏មានអត្ថន័យដែលអង្គការសហប្រជាជាតិ បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ ដើម្បីទទួលស្គាល់ និងអបអរសាទរនូវអំណាច និងសក្តានុពលនៃការងារស្ម័គ្រចិត្តនៅទូទាំងពិភពលោក។ ទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិ ៥ ធ្នូ ក៏ជាឱកាសមួយ ដើម្បីសម្ដែងការដឹងគុណដល់ការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តទូទាំងពិភពលោក និងដើម្បីទទួលស្គាល់គុណតម្លៃរបស់អ្នកស្ម័គ្រចិត្តក្នុងការជំរុញឱ្យមានសន្តិភាព ការអភិវឌ្ឍ និងដោះស្រាយបញ្ហានានាក្នុងសហគមន៍។ យ៉ាងណាមិញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ នៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ។…

លោក វន សំភាស់៖«ការងារស្ម័គ្រចិត្តមានសារៈសំខាន់សម្រាប់យុវជនព្រោះជាឱកាសរៀនសូត្រនិងជាជំនាញមួយដែលឥតបង់ថ្លៃ»

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាកស្យុង ធ្លាប់ជាយុវជនស័្មគ្រចិត្តបង្រៀនភាសាអង់គ្លេសដល់អ្នកទោសប្រមាណ១៥០នាក់រយៈពេលជិត១ឆ្នាំ នៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដើម្បីបំពេញក្តីស្រម៉ៃដែលចង់ក្លាយជាគ្រូបង្រៀន។ ៥ឆ្នាំក្រោយមកក្តីស្រម៉ៃរបស់លោកបានក្លាយជាការពិតដោយលោកបានក្លាយជាគ្រូមហាវិទ្យាល័យថ្នាក់បរិញ្ញាបត្រ ហើយ៧ឆ្នាំក្រោយលោកក៏បានក្លាយជាគ្រូបង្រៀននៅមហាវិទ្យាល័យផ្នែកអនុបណ្ឌិត និងមានឱកាសបន្តការសិក្សានៅក្រៅប្រទេស។ លោកបញ្ជាក់ថា លទ្ធផលនេះគឺកើតចេញពីការងារស្ម័គ្រចិត្តរបស់លោក។ ដូច្នេះហើយទើបលោកចាត់ទុកថា ការងារស្ម័គ្រចិត្តពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន ដោយជួយពង្រឹងបំណិន ជំនាញទំនាក់ទំនង ដោះស្រាយបញ្ហា កៀរគរធនធាន និងធ្វើការងារជាក្រុម ដែលទាំងនេះគឺជាជំនាញដែលត្រូវការសម្រាប់ការងារ ជីវិតប្រចាំថ្ងៃ និងអនាគតរបស់ពួកគេទាំងមូល។    បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៥ លោក វន សំភាស់ បានលើកឡើងបន្ថែមថា អង្គការអេដ អេ អាកស្យុង តែងតែបានចូលរួមគាំទ្រចលនាស្ម័គ្រចិត្តទាំងយុវជន និងមនុស្សពេញវ័យ…

AI Apps Let Teachers and Students Shine

By: Chhuon KongiengPHNOM PENH – The rise of artificial intelligence (AI) is transforming education by enhancing learning and performance for students and educators alike.  This photo taken on June 26, 2018 shows Cambodian students and a teacher using a computer…

អង្គការសង្គមស៊ីវិល បន្តគាំទ្រក្រសួងអប់រំក្នុងការផ្ដល់ការបណ្ដុះបណ្ដាលកុមារនៅក្នុងជំរុំជនភៀសសឹក

បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកទល់និងពេលនេះ នៅតែបន្តអូសបន្លាយ ដែលបានបន្សល់នៅពលរដ្ឋជនភៀសសឹក និងកុមាររាប់ពាន់នាក់ ត្រូវឃ្លាតឆ្ងាយផ្ទះសម្បែង។ យ៉ាងណាមិញ គេនៅតែសង្កេតឃើញថា អ្នកដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ កុមារដែលជាធនធានទំពាំងស្នងឬស្សី ដែលពួកគេទាំងនោះ ចាំបាច់ត្រូវទទួលបានការរៀនសូត្រពេញលេញ ខណៈបច្ចុប្បន្នក្រសួងអប់រំ បានបញ្ជូនគ្រូ និងសំភារៈសិក្សាមួយចំនួនទៅកាន់ជំរំមណ្ឌលភៀសសឹកបែបណាក្ដី តែកុមារមួយចំនួនហាក់ពុំទាន់បានទទួលបានការអប់រំពេញលេញនៅឡើយ។  កុមារារៀនថ្នាក់ទី០៤ ឃីម វ៉ាន់ឈៀង ដែលកំពុងស្នាក់នៅជំរុំមណ្ឌលភៀសសឹកវត្តពោធិ ៥០០០ ដើម បានលើកឡើងទាំងទឹកមុខស្រពាប់ស្រពោនថា ការស្នាក់នៅក្នុងជំរុំ រូបគេជួបផលលំបាកខ្លាំងនៅពេលមានភ្លៀងម្ដងៗ ហើយការសិក្សាក៏ពុំបានជាប់លាប់ដោយសារតែគ្រួសារខ្វះលទ្ធភាពផ្គត់ផ្គង់ការសិក្សា។  កុមារា ឃីម វ៉ាន់ឈៀង បានអំពាវនាវឱ្យសហគមន៍អន្តរជាតិនានា ជួយទៅដល់ប្រទេសកម្ពុជា ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាម ហើយរូបគេពិតជាចង់ឃើញប្រទេសកម្ពុជា វិលទៅរកភាពប្រក្រតីឡើងវិញឆាប់ ដើម្បីអាចឱ្យពួកគេមានឱកាសបានត្រលប់ទៅផ្ទះ និងបានចូលរៀនពេញលេញដូចកុមារដ៏ទៃ។  យុវត្តីសិស្សថ្នាក់ទី៦ សា…