admin

admin

អង្គការ អេដ អេ អាក់ស្យុង លើកទឹកចិត្តឱ្យពលរដ្ឋនេសាទ បន្តអភិរក្សជីវចម្រុះក្នុងដែនជលផលសមុទ្រ ដើម្បីបង្កើនចំណូលសហគមន៍នេសាទតំបន់ឆ្នេរ

លោក វន សំភាស់ នាយកប្រចាំប្រទេសអង្គការ អេដ អេ អាក់ស្យុង (Aide et Action) បានបន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមអភិរក្ស និងការពារធនធានជលផលសមុទ្រ នៅតាមតំបន់ឆ្នេរកម្ពុជា ដោយផ្តោតជាពិសេសលើការលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សហគមន៍នេសាទមូលដ្ឋាន ដើម្បីធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោក វន សំភាស់ បានមានប្រសាសន៍ថា៖«ការអភិរក្សធនធានជលផលសមុទ្រ គឺមានសារសំខាន់សម្រាប់សេដ្ឋកិច្ច និងប្រព័ន្ធគ្រប់គ្រប់អេកូទេសចរ ពោលគឺត្រូវការអ្នកចូលរួមពាក់ព័ន្ធទាំងអស់ ជាពិសេស ពលរដ្ឋសហគមន៍នេសាទមូលដ្ឋាន។ សហគមន៍គឺជាអ្នកថែរក្សាធនធានពិតប្រាកដ ហើយការផ្តល់អំណាច និងឱកាសឲ្យពួកគាត់ គឺថែរក្សាឱ្យបាននូវផ្កាថ្មរ និងជីវចម្រុះផ្សេងៗទៀត »។ លោកបានបន្ថែមថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងទេសចរណ៍បែបអេកូ ជាមធ្យោបាយមួយសំខាន់ក្នុងការបង្កើនចំណូល និងកែលម្អជីវភាពរស់នៅរបស់សហគមន៍នេសាទ ខណៈពេលដែលនៅតែរក្សាបាននូវតុល្យភាពរវាងការអភិរក្សបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោក វន…

លោក វន សំភាស់៖ អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ផ្ដោតសំខាន់ទៅលើការអប់រំសម្រាប់កុមារភៀសសឹក នៅជាប់ព្រំដែនជម្លោះរវាងកម្ពុជា-ថៃ

នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា ក្នុងអំឡុងពេលសង្រ្គាម ការអប់រំមិនគួរត្រូវបានមើលរំលង ឬផ្អាកឡើយ ព្រោះការអប់រំជាឧបករណ៍សំខាន់បំផុតមួយ ក្នុងការពារកុមារពីការទទួលរងនៅ វិបត្តិផ្លូវចិត្ត និង អាចឱ្យពួកមានឱកាសសិក្សាពេញលេញដូចទៅនិងកុមារដ៏ទៃ។ លើសពីនេះទៅទៀត សាលារៀន និងកម្មវិធីអប់រំអាចដើរតួជាកន្លែងសុវត្ថិភាព ដែលជួយបង្កើនអារម្មណ៍ស្ថេរភាព និងទំនុកចិត្តផ្លូវចិត្តសម្រាប់កុមារ ក្នុងបរិបទនៃវិបត្តិ និងអស្ថិរភាពនៅក្នុងសង្គម។ លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ស្យុង បានលើកឡើងថា កុមារដែលរស់នៅក្នុងតំបន់ក្រហម ឬតំបន់ដែលងាយនឹងរងផលប៉ះពាល់ពីជម្លោះសង្រ្គាមរវាងកម្ពុជា និងថៃ ដូចជា៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងកោះកុង គឺជាក្រុមងាយរងគ្រោះជាងគេ ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ជាពិសេស…

ធានាសិទ្ធិអប់រំអំឡុងវិបត្តិ៖ កុមារភៀសសឹកតាមជំរំ ទទួលបានការសិក្សាបន្ត និងសម្ភារៈចាំបាច់

អង្គការ អេដ អេ អាក់ស្យុង (Aide et Action) ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំទីតាំងសិក្សាបណ្ដោះអាសន្ន និងចែកចាយសម្ភារៈសិក្សា ជូនដល់កុមារភៀសសឹក ដែលកំពុងរស់នៅតាមជំរំ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនោះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានចុះពិនិត្យមើលដំណើរការរៀន និងបង្រៀន របស់សិស្សភៀសសឹក នៅជំរំចុងកាល់ និងជំរំបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលជាតំបន់រងផលប៉ះពាល់ដោយការវាយប្រហារពីយោធាថៃ។ ជាមួយនឹងការចុះពិនិត្យនេះ លោកបណ្ឌិត ប្រធាននាយកដ្ឋាន បាននាំយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…

លោក វន សំភាស់៖ យោធាថៃ និងថ្នាក់ដឹកនាំថៃ គួរត្រូវបានកាត់ទោសដោយតុលាការអន្តរជាតិ ចំពោះទង្វើបំពានយ៉ាងព្រៃផ្សៃមកលើកម្ពុជា

ដោយមើលឃើញនៅទង្វើអមនុស្សធម៌ និងភាពព្រៃផ្សៃ ចំពោះសកម្មភាពនៃការឈ្លានពានយ៉ាងកំរោលរបស់យោធាសៀម ដែលធ្វើការទម្លាក់គ្រាប់បែក និងផ្លោងគ្រាប់ទៅលើទីវត្តអារាម សាលារៀន និងលំនៅដ្ឋានរបស់ពលរដ្ឋកម្ពុជាស្លូតត្រង់ លោក វន សំភាស់ នាយកប្រចាំប្រទេស អង្គការ អេដ អេ អាកស្យុង ស្នើឱ្យសហគមន៍អន្តរជាតិ គួរតែប្ដឹងទៅកាន់យោធា និងថ្នាក់ដឹកនាំថៃ ទៅកាន់តុលារការអន្តរជាតិ ដើម្បីចាត់ការទៅតាមច្បាប់អន្តរជាតិដែលបានចែងជាធរមាន។ លោក វន សំភាស់ បានប្រាប់សារព័ត៌មានត្នោត កាលពីពេលថ្មីៗនេះលោក វន សំភាស់ថា លោកសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការនូវទង្វើព្រៃផ្សៃរបស់រដ្ឋាភិបាល និងយោធាថៃ ដែលបានកំពុងរំលោភទៅលើសន្ធិសញ្ញាអន្តរជាតិជាច្រើន ជាពិសេស គឺផ្ដោតសំខាន់ទៅលើការបំផ្លាញទៅលើសិទ្ធការទទួលបានរស់នៅ សិទ្ធទទួលបានការអប់រំ និងសិទ្ធផ្សេងៗទៀតរបស់កុមារ។ លោកបានបន្ថែមថា ទាំងមេដឹកនាំថៃ និង យោធាថៃ គួរតែត្រូវបានប្ដឹងពីសហគមន៍អន្តរជាតិ និងតុលារការអន្តរជាតិគួរតែធ្វើការកាត់ទោសទៅនិងច្បាប់អន្តរជាតិ ដែលបានកំណត់ជាធរមាន។…

Education Group Resumes Classes at Over 500 Schools

By: Uth Raksmey Chhuon Kongieng PHNOM PENH – Aide et Action Cambodia (AEA) NGO has provided study materials and food to 500 schools in nine provinces, increasing the number of displaced children who have enrolled as border clashes continue. The…

អង្គការសង្គមស៊ីវិល បន្តបេសកម្មរបស់ខ្លួនក្នុងការផ្ដល់ការគាំទ្រកុមារជនភៀសសឹកទទួលបានការសិក្សា ក្នុងអំឡុងសង្រ្គាមរវាងកម្ពុជា-ថៃ

ក្រោយពីមានសេចក្ដីណែនាំ និងការអំពាវនាវទៅកាន់មន្ទីរអប់រំ រាជធានី-ខេត្ត ជាពិសេស អង្គការដៃគូរអភិវឌ្ឍន៍នានា ក្នុងការចូលរួមលើកកម្ពស់ការសិក្សាកុមារជនភៀសសឹកនៅតាមបណ្ដាខេត្តគោលដៅ ដែលកំពុងតែរងការវាយប្រហារយ៉ាងកម្រោលពីយោធាថៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ត្រឹមខេត្តបាត់ដំបង មានកុមារជនភៀសសឹកប្រមាណជិត ២០០០នាក់ កំពុងស្វែងរកឱកាសការសិក្សានៅក្នុងជំរំជនភៀសសឹក។ លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានត្នោត ឱ្យដឹងនៅថ្ងៃនេះថា មកទល់និងពេលនេះ នៅទូទាំងខេត្តបាត់ដំបង គឺមានស្រុកចំនួន១០ បានរងផលប៉ះពាល់ដោយសារបញ្ហា សង្រ្គាមរវាងកម្ពុជា-ថៃ ខណៈកុមារដែលបាត់បង់ឱកាសត្រូវសិក្សានៅក្នុងសាលារៀនមានចំនួន ២២៤សាលា ស្មើនិងសិស្សចំនួន១៨៨៣នាក់ ស្រីចំនួន១ ០២៩នាក់ ដែលកំពុងសិក្សានៅក្នុងជំរំជនភៀសសឹក។ អនុប្រធានមន្ទីរអប់រំរូបនេះ បានបន្ថែមថា បើទោះបីជាបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃនៅតែបន្តក្ដី ប៉ុន្តែកុមារមិនអាចបញ្ឈប់ការសិក្សារៀនសូត្ររបស់ពួកគេបាននោះទេ ពោល គឺ បច្ចុប្បន្ននេះ លោកស្រីបានកំពុងស្វែងរកការគាំទ្រពីអង្គការដៃគូអភិវឌ្ឍនានា…

Displaced Children Resume Classes as Education Supplies Arrive

By: Chhuon Kongieng PHNOM PENH – Aide et Action Cambodia (AEA) is providing study materials and clothes for displaced children in border provinces to prevent them from dropping out or losing motivation during school closures. Aide et Action Cambodia supported displaced…

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ កុមារមានពិការភាពប្រមាណជាង ៣ម៉ឺននាក់ នៅទូទាំងប្រទេស ទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាបន្នខ្ពស់

ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការសង្គមស៊ីវិល មកទល់និងពេលនេះ គឺបានកំពុងតែចូលរួមលើកកម្ពស់ការសិក្សារបស់កុមារជួបការលំបាក និងកុមារមានពិការភាពនៅទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានការសិក្សាពេញលេញ និងមានឱកាសក្នុងការអភិវឌ្ឍចំនេះដឹងក្នុងកម្រិតថ្នាក់បឋមសិក្សាទូទាំងប្រទេស ដោយមកទល់និងពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងដៃគូរពាក់ព័ន្ធនានាបានផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារមានពិការភាពនៅទូទាំងប្រទេស ចំនួន ៣១ ៩៩៨នាក់។ នេះជាការបញ្ជាក់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងឱ្យដឹងនៅក្នុងីបើក វេទិកាថ្នាក់ជាតិលើកទី១៣ ស្តីពីការអប់រំបរិយាបន្នក្រោមប្រធានបទ “ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ដើម្បីជួយដល់កុមារមានពិការភាពគ្រប់ប្រភេទ ទទួលបានការអប់រំប្រកបដោយ គុណភាព និងបរិយាបន្ន” ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅក្នុងសណ្ឋាគារសុវណ្ណភូមិមុន្នី ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម…