អាជ្ញាធរស្រុកទឹកឈូ ផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃជូនដល់ទេសចរជាតិ និងអន្តរជាតិ

កំពត៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជននៅស្រុកទឹកឈូ រួមនឹងអង្គការដៃគូ បានរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយសេវាទេសចរណ៍ថ្មីៗរបស់ស្រុក ក្រោមប្រធានបទ “ការជិះកង់កម្សាន្តដើម្បីសុខភាព ការអប់រំ បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋាន” ជាការលើកទឹកចិត្តឱ្យទេសចរជាតិ និងអន្តរជាតិ មកយកកងជិះកម្សាន្តជំនួសរថយន្ត ឬម៉ូតូរបស់ពួកគេ។ ការរៀបចំដំណើរកម្សាន្តដោយការជិះកង់នេះ នឹងផ្តល់ប្រយោជន៍រួមច្រើនយ៉ាង។ លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ការរួមគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជាយុទ្ធនាការមួយដើម្បីរួមគ្នាផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានដឹងថា ស្រុកទឹកឈូ ចាប់ផ្តើមផ្តល់សេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃសម្រាប់អ្នកដែលចង់មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងស្រុក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយសារការជិះម៉ូតូ ឬរថយន្ត និងដើម្បីសុខភាពផងដែរ។ ការមកទទួលសេវាជិះកង់កម្សាន្តនៅសាលាស្រុក ជាការរួមចំណែកក្នុងការជួយលើកកម្ពស់សុខភាព បរិស្ថាន និងទេសចរណ៍ ក៏ដូចជាជួយជំរុញដល់សេដ្ឋកិច្ចនៅមូលដ្ឋានផងដែរ។ ជាមួយគ្នានេះដែរ…







